(បរទេស)៖ ពិធីបុណ្យ «Spring Moon Powwow» ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ដើម្បីអបអរសាទរខួបលើកទី ២៩ឆ្នាំ។ Powwow គឺជាពិធីបុណ្យម្យ៉ាងនៃវប្បធម៌អាមេរិក-ឥណ្ឌា ដែលជាទូទៅពេលប្រារព្ធពិធីម្តងៗ ប្រជាជនបានប្រមូលផ្តុំគ្នា ដើម្បីរាំ ចម្រៀង ក៏ដូចជាឧទ្ទិសដល់បុព្វបុរសរបស់គេ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
ជាការតក់សម្គាល់ នៅពេលពីធី «Spring Moon Powwow» មកដល់ សមាជិកនៃកុលសម្ព័ន្ធអាមេរិកមកពីបណ្តាប្រទេសនានាដូចជា New England និងជុំវិញពិភពលោកបានមកចូលរួម ដើម្បីរាំចម្រៀង វាយស្គរ និងអធិដ្ឋានរួមគ្នា ដើម្បីលើកកម្ពស់កេរ្តិ៍ដំណែលនៃវប្បធម៌របស់អាមេរិក។
លោក Harry Edmonds សមាជិកនៃកុលសម្ព័ន្ធ Pokanoket បានប្រាប់អ្នកកាសែតថា «ជាការពិតណាស់ ដើម្បីបន្តថែរក្សាវប្បធម៌ និងបង្ហាញឲ្យមនុស្សជំនាន់ក្រោយបានដឹងថា ពួកគេជានរណា ហើយមកពីណា? ដូច្នេះពួកគេអាចអនុវត្តន៍ និងបង្ហាញដល់មនុស្ស ៧ជំនាន់បន្តទៀត អ៊ីចឹងហើយវប្បធម៌របស់ពួកយើង មិនបាត់បង់នោះទេ។ ពួកយើងចង់អភិរក្ស»៕