(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Everton ដែលលេងនៅលីគកំពូលអង់គ្លេស Premier League មានលោក Marcos Silva ជាគ្រូបង្គោល បានដាក់តម្លៃប្រមាណ ១២៧លានដុល្លារសម្រាប់កីឡាករ Richarlison បន្ទាប់ពីមានក្រុមបារាំង Paris Saint-Germain និងក្រុមអេស្ប៉ាញ Atletico Madrid មានការចាប់អារម្មណ៍។ នេះបើតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។
សមាជិកក្រុមជម្រើសជាតិប្រេស៊ីល Richarlison បានបង្ហាញទម្រងលេងយ៉ាងល្អក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ក្រោយចាកចេញពីក្លឹបរួម Premier League, Watford ដែលជាក្រុមរងជើងឯក FA Cup ឆ្នាំ២០១៩ នេះ។
គួរបញ្ជាក់ផងថា កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំខាងលើនេះរកបាន ១៤គ្រាប់ ក្នុង ៣៨ប្រកួតឲ្យក្រុមស្ករគ្រាប់ក្នុងរដូវកាលនេះ ដែលត្រូវបានគ្រូបង្វឹក Marcos Silva នាំយកពី Watford ក្នុងតម្លៃប្រមាណ ៦៤លានដុល្លារកាលឆ្នាំ២០១៨៕