(ភ្នំពេញ)៖ ការប្រកួតជុំដំបូងនៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 នៅក្នុងតំបន់អាស៊ីដោយមានក្រុមបាល់ទាត់ជោព្រៃកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន នៅពហុកីឡដ្ឋានជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា មុនពេលជើងទី២ នឹងធ្វើឡើងនៅទឹកដីម្ចាស់ផ្ទះកាតា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
មុនឈានដល់ការប្រកួត ក្រុមគោព្រៃកម្ពុជា បាននឹងកំពុងតែឈរនៅលេខរៀងទី១៧៣ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ពិភពលោក ដោយមាន ៩៦៧ពិន្ទុមានចំណាត់ថ្នាក់ល្អជាងគូប្រជែងប៉ាគីស្ថាន ដែលឈរនៅលេខរៀងទី ២០០ និងមាន ៨៨៨ពិន្ទុ ជាក្រុមដែលមានមូលដ្ឋានស្ថិតនៅតំបន់អារ៉ាប់។
គួរបញ្ជាក់ផងថា សម្រាប់ក្រុមឈ្នះក្នុងវគ្គជម្រុះជុំដំបូង នឹងទទួលបានកៅអី១ ដើម្បីឡើងទៅប្រកួតបន្តនៅជុំទី២ ជាបន្ត ទៀតនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលមានប្រទេសកាតាធ្វើម្ចាស់ផ្ទះ ក្នុងតំបន់អាស៊ី (AFC)៕