(បរទេស)៖ កាលពីថ្ងៃទី២៣ ខែឧសភា Khalid បានសម្ភាសន៍ជាមួយ កម្មវិធី «Good Morning Britain» ហើយត្រូវបានសួរអំពីមិត្តភាពជាមួយក្រុម BTS។ លោកបានលើកឡើងថា «យើងគឺជាអ្នកគាំទ្រគ្នាទៅវិញទៅមក ទោះបីមិននិយាយភាសារដូចគ្នាក៏ពិតមែន តែមិនមែនមានន័យថា យើងមិនចាំបាច់បង្កើតមិត្តភាពនោះទេ។ ពួកគេមានសមត្ថភាពពិសេសប្លែកពីគេ។ ពួកគេពិតជាអស្ចារ្យខ្លាំងណាស់ ស័ក្តិសមនឹងទទួលបានគ្រប់រឿងរ៉ាវទាំងអស់ ដែលកំពុងកើតឡើងចំពោះពួកគេនាពេលនេះ»

លោកបាននិយាយបន្ថែមទៀតថា «ពិតជាមានការពិភាក្សាអំពីការសហការគ្នាពិតមែន ហើយខ្ញុំមានអារម្មណ៍ថា វាអស្ចារ្យណាស់ ខ្ញុំពិតជាចង់ឱ្យរឿងនេះកើតឡើង»

សូមរំលឹកផងដែរថា RM ប្រធានក្រុម BTS ក្នុងបទសម្ភាសន៍មួយជាមួយពិធីករ JoJo Wright ក្នុងកម្មវិធី «Secret Location» នៅឯស្ថានីយ៍វិទ្យុ Los Angeles Radio 102.7KIIS-FM បាននិយាយថា «ខ្ញុំពិតជាបានលើកឡើងពីមិត្តរបស់យើង គឺ Khalid ហើយការសហការរវាងក្រុម BTS និង Khalid ពិតជាកើតមានឡើង ដូច្នេះសូមប្រិយមិត្តមេត្តារង់ចាំ»