(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជើងទី១ នឹងឈានចូលសប្តាហ៍ទី៩ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែឧសភាចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត Vs បឹងកេតអែហ្វស៊ី
- អង្គរថាយហ្គឺ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- ក្រសួងការពារជាតិ Vs វិសាខា។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ រួមមាន៖
- កំពង់ចាម Vs ណាហ្គាវើល
- យុវជនទន្លេបាទី U18 Vs ព្រះខ័នរាជស្វាយរៀង
- អគ្គិសនីកម្ពុជា Vs សូលទីឡូអង្គរ
- ភ្នំពេញក្រោន Vs គិរីវង់សុខសែនជ័យ។

សូមបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី៩ នេះ មានគូពិសេសដោយក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៥ មាន១៤ពិន្ទុ នឹងទទួលភ្ញៀវក្រុមវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន១៩ពិន្ទុ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងែសៅរ៍ ទី២៥ ខែឧសភា ក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាម៉ោង ៦៖០០នាទីល្ងាច៕