(បរទេស)៖ តារាចម្រៀងសមាជិកក្រុម «After 7» លោក Melvin Edmonds ត្រូវបានអតីតមិត្តរួមក្រុមផ្ដល់ដំណឹងដល់ទូរទស្សន៍ CNN ថា តារាចម្រៀងវ័យ ៦៥ ឆ្នាំរូបនេះ បានទទួលមរណភាព កាលពីថ្ងៃសោរ៍សប្ដាហ៍មុន ដោយសមាជិកក្រុមឈ្មោះ Keith Mitchell បានបង្ហោះនៅតាមសង្គមហ្វេសប៊ុក ប៉ុន្តែគេមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់តារាចម្រៀង Edmonds នៅឡើយទេ។

ក្រុមតារាចម្រៀង «After 7» បានចាប់ផ្ដើមមានឈ្មោះបោះសម្លេងកាលឆ្នាំ ១៩៩០ តាមរយៈបទ «Can't Stop» , «Ready or Not» និង បទ «Heat of the Moment» ជាដើម។ ក្រុមមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយអតីតតារាចម្រៀងលោក Melvin Edmonds រួមជាមួយនឹងបងប្រុសរបស់លោក Kenneth Brian Edmonds រួមជាមួយនឹងតារាចម្រៀង Mitchell។

អតីតតារាចម្រៀង Melvin Edmonds បានធំធាត់ឡើងនៅរដ្ឋធានី អ៊ីនឌីយ៉ាណាប៉ូលីស (Indianapolis) សហរដ្ឋអាមេរិក ហើយមានបងប្អូនប្រុសចំនួន៦ នាក់។ ហើយ Melvin Edmonds ត្រូវបានគេស្គាល់ថា ក៏មានបងប្អូនប្រុសម្នាក់ ដែលជាដ៏តារាល្បី មានឈ្មោះ Babyface ផងដែរ។

កាលពីប៉ុន្មានឆ្នាំមុន អតីតតារាចម្រៀង Melvin Edmonds ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងឆ្នាំ ២០១១៕