(ចិន)៖ គ្រឿងចក្រជីកដីគ្មានអ្នកបើកបរ ជាច្រើនគ្រឿង ត្រូវបានគេដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងសំណង់ កាលពីពេលថ្មីៗនេះ ដោយបានបង្ហាញពីវិស័យបច្ចេកវិទ្យា ក៏ដូចការអភិវឌ្ឍន៍នៃវិស័យគ្រឿងចក្រ ដែលមានការវិវឌ្ឃន៍កាន់តែខ្លាំង នាប៉ុន្មានសតវត្សចុងក្រោយនេះ របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New China TV នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

សហគ្រាសចំនួន ១១៥០ បានចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍គ្រឿងយន្តសំណង់អន្ដរជាតិ នៅទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន។ តាម​រយៈវីដេអូ គេបានបង្ហាញពីសមត្ថភាពរបស់គ្រឿងចក្រជីកដីដែលគ្មានមនុស្សបើក ដោយវាអាចធ្វើចលនាបត់បែនគ្រប់ទិសដៅ ទោះស្ថិតនៅ​ក្នុងកាលៈទេសៈបែបណាក៏ដោយ។ គ្រឿងចក្រជីកដីនិមួយៗមានទម្ងន់ ២៣តោន។ ឧបករណ៍ជីកដីគ្មានអ្នកបើកបរទាំងនេះ ត្រូវបានបង្កើតឡើងដោយឧស្សាហកម្ម Sany Heavy របស់ចិន៕