(បរទេស)៖ យានរុករកនៅភពអង្គារសម្រាប់ឆ្នាំ២០២០ របស់អឺរ៉ុប ត្រូវបានគេបំពាក់ឧបករណ៍វិទ្យាសាស្រ្តយ៉ាងទំនើបមួយ ហៅថា Analytical Laboratory Drawer ឬ ALD ដែលដើរតួនាទីដូចជាខួរក្បាលរបស់វា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

គេនឹងបញ្ចូនយានរុករក ទៅកាន់ភពអង្គារ ដើម្បីសាកល្បងពីដី និងស្វែងរកភស្តុតាងនៃជីវិតអតីតកាល និងបច្ចុប្បន្នកាល។ យាន Rosalind Franklin របស់ចក្រភពអង់គ្លេស ដែលត្រូវបានផលិតឡើងនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់ថា នឹងត្រូវហោះទៅភពក្រហមនៅខែកក្កដាឆ្នាំ ២០២០ ដែលនឹងមកដល់ ៩ខែក្រោយ។ វានឹងក្លាយជាយានដំបូងគេរបស់អឺរ៉ុបនៅលើភពព្រះអង្គារក្រោយពេលណាសា ទទួលបានជោគជ័យជាច្រើនលើក ក្នុងការការចុះចតជាច្រើននៅទីនោះ៕