(បរទេស)៖ Barbie ដែលជាតុក្កតាឈរនៅលំដាប់លេខ១លើពិភពលោក នឹងមានឈ្មោះក្នុងតារាងកិត្តិយសទទួលពានរង្វាន់ ពីក្រុមហ៊ុនរចនាម៉ូតអាមេរិក។ អ្វីដែលពិសស ក្នុងតារាងកិត្តិយសនោះ ក៏មានឈ្មោះលោកស្រី Michele Obama ផងដែរ ដោយលោកស្រីនឹងមានវត្តមានចូលរួមទទួលពានរង្វាន់ ដែលប្រគល់ដោយក្រុមហ៊ុនរចនាម៉ូតអាមេរិក។

ក្រុមព្រឹក្សា នៃក្រុមហ៊ុនរចនាម៉ូតអាមេរិក មានឱកាសដ៏កម្រក្នុងការចូលរួមគម្រប់ខួបលើកទី ៦០ នៃការបង្កើតតុក្កតា Barbie។ កម្មវិធីនេះទៀតសោត ក៏មានការប្រគល់ពានរង្វាន់ដល់ directors ឆ្នើមៗផងដែរ។ បើយោងតាមក្រុមព្រឹក្សាមួយរូប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តុក្កតា Barbie គឺជាប្រភេទជីវចលដ៏មានឥទ្ធិពលនៅសហរដ្ឋអាមេរិក ក្នុងការបង្ហាញម៉ូតសម្លៀកបំពាក់ និងផ្សព្វផ្សាយពីវប្បធម៌របស់អាមេរិកផងដែរ។

គួរជម្រាបថា កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ០៣ខែ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕