(ចិន)៖ យន្តហោះដ្រូនចំនួន ៥០០ ត្រូវបានគេបញ្ជាព្រមគ្នា ដើម្បីស្វាគមន៍សន្និសិតសប្បនិម្មិតពិភពលោក (World Intelligence Congress)។ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញថា គេបានបញ្ជាយន្តហោះដ្រូនឲ្យចេញជារូបរាងមនុស្សមានចលនា ហើយដើរនៅលើលំហអាកាស ដូចជាមនុស្សយន្ត ពិតជាមានភាពទាក់ទាញជាខ្លាំង។

សន្និសិទរយៈពេល ៤ថ្ងៃ បានទាក់ទាញអ្នកស្រាវជ្រាវផ្នែកបញ្ញាសប្បនិម្មិត វិស័យបច្ចេកវិទ្យា និងអ្នកបង្កើតគោលនយោបាយជាង ១៤០០នាក់ មកពីតំបន់ផ្សេងៗនៅប្រទេសចិន ដើម្បីពិភាក្សាពីអនាគតនៃបច្ចេកវិទ្យា AI។ មហាសន្និបាតមានវេទិការតាំងពិពណ៌ និងការប្រកួតប្រជែង សម្រាប់រថយន្តស្វយ័ត និងយន្តហោះគ្មានមនុស្សបើក៕