(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករគុនចម្រុះ ចាន់ រតនា បានសាងកេរ្តិ៍ឈ្មោះបានយ៉ាងអសា្ចរ្យក្នុងការប្រកួតនៅ ONE Championship ដោយបាន​វាយឈ្នះកីឡាករជើងខ្លាំងឥណ្ឌូនេស៊ី ២រូបរួមមាន Rudy Agustian និង Abro Fernandes រួចមក ត្រូវបានសហព័ន្ធដ៏ល្បីប្រចាំទ្វីបអាស៊ីនេះ​ចោទជាសំនួរមួយដែលធ្វើឲ្យ អ្នកគាំទ្រកម្ពុជាមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលលឺថា អ្នកប្រយុទ្ធគុនខ្មែរ អាចមានឱកាលដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក នាពេលខាងមុខ។

ពេលថ្មីៗនេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដោយខាងសហព័ន្ធ ONE បានដាក់ជាសំនួរថា «តើកីឡាករគុនខ្មែរ ចាន់ រតនា អាចជា​ក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការឈានទៅដណ្តើមខ្សែក្រវាត់ពិភពលោកបានដែរឬទេ?» ស្របពេល រតនា បានទទួលជ័យជម្នះ ២ប្រកួត​ចុងក្រោយជាប់គ្នា ខណៈ ONE អាចនឹងផ្តល់ឱកាសឲ្យអ្នកប្រយុទ្ធគុនខ្មែររូបនេះ ឈានដល់ការប្រកួតក្នុងកម្រិតណាមួយ ដើម្បីដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក។

គួរបញ្ជាក់ផងថា កីឡាករគុនខ្មែរចម្រុះ ចាន់ រតនា បានឡើងសង្វៀនប្រកួតលំដាប់អាស៊ី ONE Championship ដោយបានយកឈ្នះ ៦ដង និងចាញ់ ៣ដង មិនដែលស្មើ ហើយប្រកួតចុងក្រោយកាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ បានផ្តួលគូប្រជែង Rudy Agustian ត្រឹមទឹកទី២ប៉ុណ្ណោះ​ ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី៕