(ម៉ាបេឡា)៖ កីឡាករទាំង ២៦រូបនៃក្លឹបបាល់ទាត់ហង្សក្រហម Liverpool បានធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់រយៈពេល ៦ថ្ងៃនៅទីក្រុង Marbella ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រជែងយកពាន UEFA Champions League ទល់នឹង Tottenham Hotspur នាដើមខែក្រោយនេះ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា នេះជាលើកទី២ ហើយសម្រាប់ក្រុមអង់គ្លេសដែលសម្រេចយកទីនេះជាកន្លែងហ្វឹកហាត់ចុងក្រោយ ដើម្បីត្រៀមវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដូចកាលពីរដូវកាលដែល ត្រូវប៉ះ Real Madrid ផងនោះ។

កូនក្រុមរបស់លោក Jurgen Klopp នឹងចំណាយរយៈពេល ៦ថ្ងៃហ្វឹកហាត់នៅ Marbella នេះ មុនហោះទៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញដោយប៉ះក្រុមអង់គ្លេសដូចគ្នា Spurs នៅទីនោះនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប UEFA Champions League៕