(អេហ្សីប)៖ ការប្រណាំងសត្វអដ្ឋ ដោយមានបំពាក់ទៅដោយប្រព័ន្ធរ៉ូបូត ដែលបញ្ជាដោយក្មេងៗ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ប្រណាំងអូដ្ឋ នៅភាគខាងជើង ប្រទេសអេហ្សីប ដោយមានម្ចាស់អូដ្ឋជាច្រើន បានមកជួបជុំគ្នា។ អ្នករៀបចំកម្មវិធី បានប្រើប្រាស់រ៉ូបូតចំនួន ២០ គ្រឿង ដើម្បីបំពាក់ទៅលើខ្នងសត្វអូដ្ឋ ដែលចូលរួមប្រកួតប្រជែង។
សត្វអូដ្ឋចំនួនប្រហែល ១៥០ ក្បាល បានចូលរួមប្រកួតប្រជែង នៅក្នុងវិញ្ញសារ ៨ ប្រភេទ ផ្សេងគ្នា ដែលមានចម្ងាយពី ៥ ទៅ ១៥ គីឡូម៉ែត្រ ដែលត្រូវបានចូលរួមអបអរ ដោយអ្នកទស្សនាជាង ១០០០ នាក់។ នៅពេលសត្វអូដ្ឋ ប្រណាំងឈ្នះ គេអាចលក់បាន ក្នុងតម្លៃខ្ពស់ ពី ៨៧០០ ដុល្លារសហរដ្ឋអាមេរិក ទៅ ១១ ៦០០ ដុល្លារសហរដ្ឋអាមេរិក។ សត្វអូដ្ឋ ដែលមិនឈ្នះ ត្រូវបានលក់ក្នុងតម្លែត្រឹមតែ ១០ ០០០ ផោន តែប៉ុណ្ណោះ ប៉ុណ្ណោះ។
បច្ចុប្បន្នអូដ្ឋ មិនត្រូវបានចិញ្ចឹមសម្រាប់តែយកទឹកដោះ និងយកសាច់ដូចមុនទៀតទេ។ គេចិញ្ចឹមសម្រាប់ការប្រណាំងជាធំ ។ ការប្រណាំងអូដ្ឋគឺជាកីឡាពេញនិយមក្នុងប្រទេសជាច្រើនលើពិភពលោក រួមមានប៉ាគីស្ថាន, អារ៉ាប៊ីសាអ៊ូឌីត, អេហ្ស៊ីប, បារ៉ែន, ហ្ស៊កដានី, កាតា, អារ៉ាប់រួម, អូម៉ង់, អូស្ត្រាលី និងម៉ុងហ្គោលី ។ ដូចការប្រណាំងសេះដែរ ប្រណាំងអូដ្ឋម្តងៗ តែងមានការភ្នាល់គ្នាគគ្រឹកគគ្រេង៕