(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea ទទួលបានកៅអី១ ដើម្បីលេងនៅព្រឹត្តិការណ៍ពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ បន្ទាប់ពីពួកគេបានបំបាក់ក្រុមភ្ញៀវ Watford ៣-០ ក្នុងសប្តាហ៍ទី៣៧ ជើងទី២ នាយប់មិញនេះ។

៣ពិន្ទុបន្ថែមនេះដែរបានជួយឲ្យក្រុមរបស់លោក Maurizio Sarri ឡើងទៅឈរនៅលេខរៀងទី៣ បណ្តោះអាសន្នវិញ ដោយមាន ៧១ពិន្ទុក្នុងតំបន់ Top-4 ដោយនៅសល់ ១ប្រកួតក្នុងដៃមុនបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩នេះ។

កីឡាករ Loftus-Cheek ជាអ្នករកបានគ្រាប់ទី១ ឲ្យ Chelsea ត្រឹមផ្តើមលេងវគ្គទី២ បាន៣នាទីនៅកីឡដ្ឋាន Stamford Bridge មុនពេល David Luiz រកបានគ្រាប់ទី២ នៅនាទី៥១ និង Higuain នៅនាទី៧៥ ដើម្បីធានាបាន ៣ពិន្ទុនៅក្នុងផ្ទះ មុនពេលទទួលក្រុម Eintracht Frankfurt នៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ជើងទី២ នៃវគ្គ៤ក្រុមចុងក្រោយពាន UEFA Europa League៕