(បរទេស)៖ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរគ្រប់គ្នា ចំពោះស្នាដៃច្នៃប្រឌិតថ្មី មិនធ្លាប់មានពីមុនមក។ តាមរយៈវីដេអូបានបង្ហាញថា រថយន្តមួយគ្រឿង បានបំលែងទៅជាមនុស្សយន្តយ៉ាងធំ និងនៅតែអាចឱ្យមនុស្សជិះពីលើវាបាន។

សកម្មភាព និងការច្នៃប្រឌិតនេះ ត្រូវបានមហាជនចាប់អារម្មណ៍ជាច្រើន ជាមួយការបង្ហាញភាពនឹកស្មានមិនដល់ ថាគេអាចច្នៃរថយន្តទៅជាមនុស្សយន្តយ៉ាងរស់រវើក៕