(ជប៉ុន)៖ «Nikufes (Meat Festival)» គឺជាការតាំងពិព័រណ៌ម្ហូបអាហារមួយដ៏ពេញនិយម ដែលត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ដោយមាន ភោជនីយដ្ឋានសាច់ចំនួន ៣០ ដែលសុទ្ធសឹងតែជាហាងដ៏ល្បីៗ នៅទូទាំងប្រទេសជប៉ុន ធ្វើការចម្អិនជូនភ្ញៀវពិសា។ ព្រឹត្តិការណ៍នេះ បានកើតឡើង ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៩។ សំបុត្រ ក្នុងការចូលរួមភ្លក់អាហារ មានតម្លៃចាប់ពី ៦ដុល្លារ ទៅ ១២ ដុល្លារ។ គេរំពឹងថា អ្នកចូលរួមពិព័រណ៌អាហារនេះ នឹងមានចំនួន ៦០០ ០០០ នាក់។

អ្នកចូលរួមទិញសំបុត្រ ក៏អាចភ្លក់រសជាតិ អាហារប្រពៃណីរបស់ជប៉ុន ដូចជាសាច់អាំងប៊ីប៊ីឃ្យូ និង សាច់គោ ដែលមានរសជាតិពិសេសខុសៗគ្នា ហើយម្ហូបពីរប្រភេទនេះ គឺលក់ដាច់ជាងគេ នៅក្នុងចំណោមសាច់គ្រប់ប្រភេទដែលមាននៅក្នុងពិព័រណ៍ម្ហូបអាហារនេះ៕