(មេនឆេស្ទើ)៖ ក្លឹបយក្សចំនួន២ នៅអង់គ្លេស Manchester United និងតោខៀវ Chelsea បានកំពុងចាប់អារម្មណ៍ កីឡាករខ្សែបម្រើប្រយុទ្ធ James Rodriguez ដែលកំពុងលេងឲ្យក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich បន្ទាប់ពីលេចធ្លាយដំណឹងថា Real Madrid ចង់លក់កីឡាករកូឡុំប៊ីរូបនេះដាច់ក្នុងរដូវកាលដោះដូរកីឡាករដែលនឹងបើកទ្វារនាខែកក្កដា ឆ្នាំ២០១៩ខាងមុខ។
ភ្លាមៗនោះដែរ លោក Ole Gunnar Sokskjaer ដែលជាគ្រូបង្វឹកបិសាចក្រហម មានបំណងយក James មកកាន់ទឹក ដី Old Trafford ដែលត្រូវបានប្រភពពី Marca បានរាយការណ៍មកថា Real Madrid អាចនឹងលក់ក្នុងតម្លៃ ៣៦លានផោន ក្រោយពេលគ្រូបង្វឹក Zinedine Zidane មិនមានបំណងនាំយកកីឡាករវ័យ២៧ឆ្នាំ James Rodriguez មកកាន់ទឹកដី Santiago Bernabeu វិញនោះ។
ដូចគ្នានោះដែរ សម្រាប់លោក Maurizio Sarri ក៏មានបំណងនាំមុខ Top-Scorer កាល World Cup 2014 មកកាន់ ទឹកដីអង់គ្លេសផងដែរ អាចនឹងជំនួសកីឡាករ Eden Hazard ដែលកំពុងល្អក់កករនឹងគ្នានាពេលថ្មីៗនេះ និងត្រូវបាន ដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងទៀតផង ពេល Chelsea លេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Eintracht Frankfurt សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។
បុរសកូន១ James Rodriguez ត្រូវបានក្លឹបអេស្ប៉ាញ Real Madrid ចុះកិច្ចសន្យាឲ្យក្លឹប Bayern Munich ខ្ចីជើង រយៈពេល ២រដូវកាលដែលនឹងផុតសុពលភាពដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ និងគ្រោងលក់ចេញជាផ្លូវការនៅខែ កក្កដាខាងមុខទៀត ក្រោយទិញពីក្លឹបបារាំង Monaco កាលឆ្នាំ២០១៤៕