(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Crstiano Ronaldo រកបាន ១គ្រាប់ចុងម៉ោងក្នុងជំនួប Derby រវាងសេះ បង្កង់ Juventus ទល់នឹង Torino ក្នុងលទ្ធផលផ្លូវការ ១-១ បង្រ្គប់កិច្ចសន្យាក្នុងលីគកំពូល Serie A របស់ប្រទេស អ៊ីតាលីនាយប់មិញនេះ។
១គ្រាប់តែតបញ្ចូលទីបានសម្រេចរបស់កីឡាករវ័យ ៣៤ឆ្នាំ Ronaldo បានកើតឡើងនៅនាទី៨៤ ដើម្បីលុបចោលជ័យ ជម្នះ Torino ក្នុងជំនួបក្លឹបស្ថិតនៅទីក្រុងតូរីនតែមួយនៃប្រទេសអ៊ីតាលី ដែលព្យាយាមរកជ័យជម្នះក្រៅផ្ទះក្នុងរយៈពេល ២៤ឆ្នាំមកនេះ និងបន្តខកបំណងដល់កីឡាករ Lukic ដែលបានស៊ុតគ្រាប់នាំមុខក្រុមភ្ញៀវតាំងពីនាទីទី១៨ មកម្ល៉េះ។
១ពិន្ទុដែល Ronaldo សង្រ្គោះបាននេះដែរ ក៏បន្តជួយឲ្យក្រុមជើងឯក ៨សម័យកាល Juventus នាំមុខកំពូលតារាង រហូតដល់ទៅ ១៩ពិន្ទុ ដោយមានក្រុមពពកស Napoli កំពុងឈរនៅលេខរៀងទី២ តែបន្តធ្វើឲ្យ Torino ឈរនៅលេខ ៦ដដែល តាមពីក្រោយក្រុមលេខ៤ Atalanta ចំនួន ២ពិន្ទុ ខណៈនៅសល់ ៣ប្រកួតទៀតនឹងបិទរដូវកាល៕