(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ ត្រូវបានគេដឹងថា គឺជាតារាសម្ដែង និងជាពិធីការិនីមួយដួង កំពុងមានទីផ្សារសិល្បៈខ្ពស់ ត្រូវប៉ាន់ស្ទើរគ្រប់កម្មវិធីសិល្បៈតែម្តង។ ជាមួយគ្នានេះ បើនិយាយពីរូបសម្រស់ក៏មិនអន់នោះដែល ទាក់សាច់សខ្ចី ទឹកមុខមានមន្តស្នេហ៍ រហូតសឹងតែធ្វើឱ្យទស្សនិកជនបុរសៗលង់ស្នេហ៍ស្ទើរគ្រប់គ្នា។ យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានដំណឹងថា ណូ ម័រ បានសម្រេចចុះសំបុត្រអាពាហ៍ពិពាហ៍ និងទិញផ្ទះនៅរួមគ្នាជាមួយអនាគតស្វាមី ដោយមិនទាន់រៀបការទៅវិញ។ តើរឿងរ៉ាវទាំងនេះ មានអ្វីនៅពីក្រោយខ្នង ណូ ម័រ នឹងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ជាការកត់សម្គាល់ កញ្ញា ណូ ម័រ បច្ចុប្បន្នត្រូវបានទស្សនិជនជាច្រើនទទួលស្គាល់ថាជាតារាស្រីជួរមុខមួយដួង ព្រោះបើនិយាយពីសមត្ថភាព វោហារស័ព្ទពេលធ្វើពិធីការិនី គឺជក់ចិត្តតែម្តង ខណៈការសម្តែងវិញ គឺបានយ៉ាងល្អ សឹងតែធ្វើឱ្យទស្សនិកជនស្អប់ខឹងគ្រប់គ្នា ពេលសម្តែងជាតួយកប្តីគេ។ ក្រៅពីនេះ ងាកមកជីវិតផ្ទាល់ខ្លួន នាងក៏ត្រូវបានទស្សនិកជនដឹងថា ជាតារាម្នាក់ប្រើប្រាស់របស់ទំនើបៗ ទាន់សម័យផងដែរ។
ទន្ទឹមគ្នានេះ រាល់ចម្ងល់ខាងលើ ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើនទៀត ណូ ម័រ នឹងមកបង្ហាញប្រាប់ទស្សនិកជនឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕