(បរទេស)៖ អ្នកវិទ្យាសាស្រ្តនៅប្រទេសឈីលី បានបង្ហាញថាពួកគេបានរកឃើញដានជើងមនុស្ស ដែលមានអាយុកាលយ៉ាងហោចណាស់ ១៥,៦០០ ឆ្នាំមុន ដែលត្រូវបានសន្មតថា ជាដានជើងរបស់ជនជាតិអាមេរិក។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីព័ត៌មាន CGTN នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
អ្នកបុរាណវិទ្យាបាននិយាយថា ដានជើងនេះត្រូវបានរកឃើញនៅមុខគេហដ្ឋានមួយកន្លែង កាលពីឆ្នាំ២០១១ ហើយវាបានប្រើរយៈពេលមួយឆ្នាំ ដើម្បីស្រាវជ្រាវ និងកំណត់ថាវាជាដានជើងរបស់មនុស្ស។
លោកស្រី Karen Moreno អ្នកបុរាណវិទូ នៃសាកលវិទ្យាល័យមួយនៅឈីលី បាននិយាយថា វាជារឿងសំខាន់ណាស់ ដែលបានរកឃើញដានជើងជនជាតិអាមេរិកជំនាន់ដើម ទាំងភាគខាងជើង និងខាងត្បូង។ ដូច្នេះបើតាមសម្មតិកម្ម បានបង្ហាញថា ជនជាតិអាមេរិកនោះបានធ្វើចំណាកស្រុកពីភាគខាងជើង ទៅភាគខាងត្បូងសហរដ្ឋអាមេរិក ពីព្រោះពួកគេមានអាយុច្រើនជាង ក្រុមដែលយើងរកឃើញនៅភាគខាងជើង៕