(ភ្នំពេញ)៖ ជារឿងមួយដែលគួអោយរំភើបជាខ្លាំង ដែលអតីតពិធីការិនី និងជាអគ្គនាយិកា EM Beauty អ្នកនាង ម៉ន ថាវរ័ត្ន បានទទួលជយលាភីជាប់ Top 10 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី «មាតាត្រចៀកកាំ» នៅប្រទេសម៉ាឡេស៊ី កាលពីពេលកន្លងទៅ។

បើតាមតំណាងក្រុមហ៊ុន បានបង្ហើបអោយដឹងថា ក្រុមហ៊ុនបានជ្រើសរើសយក អ្នកនាង ម៉ន ថាវរ័ត្ន ជាអ្នកតំណាងទឹកត្រចៀកកាំ ប្រចាំប្រទេសកម្ពុជា ទៅចូលរួមប្រឡងកម្មវិធី «មាតាត្រចៀកកាំ» ដែលរៀបការមានកូនហើយ នៅតែរក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យសមជាមាតា សម័យថ្មី ហើយមាតាដែលតែងតែទទួលទានទឹកត្រចៀកកាំ។ ហើយរឿងរំភើបមួយទៀត គឺបេក្ខនារីតំណាងកម្ពុជារូបនេះបាន Top 10 ក្នុងចំណោមប្រទេស១៥ នៅអាស៊ាន។

អ្នកនាង ម៉ន ថាវរ័ត្ន បានប្រាប់អោយដឹងថា «ការបង្ហាញម៉ូតរ៉ូបរាត្រីស្រមោលសដ៏ស្រស់ស្អាត របស់បរវកញ្ញាមាតាត្រចៀកកាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចំណាត់ថ្នាក់ Top10 ដែលមានបេក្ខនារីចំនួន២៥នាក់ក្នុងចំណោម ១៥ប្រទេស ។ ការប្រលងត្រូវបានបញ្ចប់ ពិតជារំភើបដែលមានឱកាសជាប់ក្នុងចំណោម Top10 ដោយសារសំលេងគាំទ្រក្នុងកម្មវិធីទទួលបានការគាំទ្រច្រើន តាមរយៈការបោះឆ្នោត នឹងកន្លែងតែគួរអោយសោកស្តាយធ្លាក់ពិន្ទុ ដោយសារមិនមានសំលេងគាំទ្រតាម Wechat បើទោះជាមិនបានលើកពានលេខ១ តែក៏ទទួលបាននូវបទពិសោធន៍ និងបង្ហាញអត្តសញ្ញាណជាតិលើឆាកអន្តរជាតិផងដែរ។

សូមជម្រាបផងដែរថា កម្មវិធី «មាតាត្រចៀកកាំ» បានរៀបចំការប្រកួតប្រជែង កាលពីថ្ងៃ២៤ ខែមេសា នៅ KL malaysia ដែលមានប្រទេសជាច្រើនចូលរួម គឺប្រទេស នៅតំបន់អាស៊ានតែម្តង៕