(ប៉ារីស)៖ ខ្សែប្រយុទ្ធឆ្នើម Neymar អាចនឹងត្រូវរងពិន័យពីសហព័ន្ធបាល់ទាត់បារាំង FFF បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះបានវាយអ្នកគាំទ្រចំមុខ១ដៃ ក្រោយចប់ការប្រកួតពានរង្វាន់លីគទី២ បារាំង Coupe de France (France Cup) ដោយក្រុម Paris Saint-Germian បានចាញ់ក្រុម Rennes នៅវគ្គផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុន។

ការប៉ះទង្គិចនេះ បន្ទាប់ពីអ្នកគាំទ្ររូបនោះបានព្យាយាមថតរូប ក៏ដូចជាចាប់ដៃ តារាឆ្នើមរូបនេះនៅពេលដែលដើរឡើងទៅទទួលពានកិត្តិយស គ្រាដែល PSG បានត្រឹមជើងឯករង ហើយក្នុងនោះគ្រូបង្វឹក Thomas Tuchel ក៏បានបង្ហាញអារម្មណ៍ស្តោស្តាយ ចំពោះទង្វើរបស់ Neymar ដោយ FFF នៃប្រទេសបារាំងណាមួយនៅឡើយទេ តែអាចរងពិន័យមិនឲ្យចូលទីលានជាច្រើនប្រកួតទៀតផង ស្របពេលមិត្តរួម Kylian Mbappe អាចរងទណ្ឌកម្មដូចគ្នា ដោយសារទទួលបានកាតក្រហម។

គួរបញ្ជាក់ផងថា Neymar ក៏ធ្លាប់ត្រូវបានសហព័ន្ធ UEFA ពិន័យ ៣ប្រកួតនៅក្នុងការប្រកួតពានអឺរ៉ុប UEFA Champions League ម្តងហើយ បន្ទាប់ពីកីឡាកររូបនេះបានធ្វើការរិះគន់ការកាត់ក្ដី ក្នុងការប្រកួតដែល PSG ត្រូវបានក្លឹប Manchester United ទម្លាក់ចេញពីវគ្គ ១៦ក្រុមនោះ៕