(បរទេស)៖ មនុស្សជាច្រើន បានចូលរួមរត់ប្រណាំងកីឡាម៉ារ៉ាតុង ក្នុងទម្រង់សម្លៀកបំពាក់ផ្សេងៗពីគ្នា នៅទីក្រុងឡុងដ៏ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយពីព័ត៌មាន CGTN នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩។

ជាការពិត កីឡាម៉ារ៉ាតុង ត្រូវបានគេចាត់ទុកថាជាប្រភេទកីឡាបែបប្រពៃណីម្យ៉ាង ដោយត្រូវបានមនុស្សជាច្រើន ធ្វើឡើងយ៉ាងញឹកញាប់នៅតាមទីកន្លែងសមស្របណាមួយ ជាមួយនឹងស្ទិលស្លៀកពាក់ខោអាវប្លែកៗពីគ្នា។ ជាក់ស្តែង សម្រាប់ការរត់ប្រណាំងនៅទីក្រុងឡុងដ៏ក្នុងឆ្នាំនេះ គឺមានការលើកលែង បានន័យថាមនុស្សគ្រប់គ្នា ដែលចូលរួមអាចស្លៀកសម្លៀកបំពាក់អ្វីក៏បាន តាមដែលការពេញចិត្តរបស់ពួកគេ។

ក្នុងនោះចំណុចពិសេស នៃការស្លៀកពាក់ និងរបស់របបផ្សេងៗ ដែលគេចាប់អារម្មណ៍រួមមាន នាឡិកា Big Ben, ឈើឆ្កាង ដែលតំណាង​ឱ្យព្រះយេស៊ូវគ្រីស្ទ និងសត្វខ្លាឃ្មុំ Paddington ជាដើម៕