(បរទេស)៖ កាលពីពេលថ្មីៗនេះ Vin Diesel បានបង្ហើបឲ្យដឹងថា កីឡាកាស WWE ដ៏ល្បីឈ្មោះគឺ លោក John Cena នឹងក្លាយទៅជាតួសម្ដែងថ្មី នៅក្នុងរឿង «Fast and Furious 9» ជំនួសឲ្យតួអង្គ The Rock។ នេះបើតាមការចេញផ្សាយឲ្យដឹងពីសារព័ត៌មាន Foxnews។
ការបង្ហើបឲ្យដឹងនេះ ធ្វើឡើង ស្របពេលដែល John Cena ត្រូវបានគេល្បីថា ចូលរួមសម្ដែងរឿង «Fast and Furious 9» ដែលនឹងចាក់បញ្ចាំង នៅតាមរោងភាពយន្ត នៅឆ្នាំ ២០២០។ ព័ត៌មាននេះ ត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះមុនពេលថតរឿង «Hobbs & Shaw» ដែលជាខ្សែភាពយន្តលើកដំបូង ជាប់ពាក់ព័ន្ធនឹងរឿង «Fast and Furious 9»។
សូមបញ្ជាក់ថា «The Fast & Furious 9» នឹងចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ហើយនឹងត្រូវដឹកនាំរឿង ដោយផលិតករ Justin Lin ដែលធ្លាប់ដឹកនាំរឿង Tokyo Drift, Fast & Furious, Fast Five និង Fast & Furious៕