(ចិន)៖ ក្មេងវ័យជំទង់អាយុ ១៧ឆ្នាំម្នាក់ ដែលពិការជើង បានចូលរួមប្រឡង តាមរយៈការរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ ដើម្បីទទួលបាន ៦០ភាគរយ នៃពិន្ទុសរុប ។ ក្មេងប្រុសរូបនេះបានទទូចសុំសិទ្ធក្នុងការចូលរួមប្រឡងរត់ ដោយសុំប្រើឈើឆ្ពាប ហើយរត់ចម្ងាយ ១០០ម៉ែត្រ ខណៈដែលអ្នកគ្រប់គ្នាក៏បានរត់ប្រណាំងនៅចម្ងាយនេះដូចគ្នា។ ការរត់ប្រណាំងនេះបានធ្វើឡើង ដែលស្ថិតនៅក្នុងតំបន់ Luoping នៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់ពីរត់ដល់វគ្គចុងក្រោយ គ្រូបង្រៀនដែលជាគណៈកម្មការ បានអនុញ្ញាតិឲ្យឈប់សម្រាក និងផ្ដល់ពិន្ទុឲ្យពេញ ទៅដល់ក្មេងប្រុសពិការដែលតស៊ូរត់ ដើម្បីចង់បានពិន្ទុនោះ។ កីឡាចំនួន ៣ ក្នុងចំណោមកីឡាជាច្រើន ក្មេងប្រុសពិការរូបនេះ ទទួលបានពិន្ទុពេញ ដោយប្រើប្រាស់សមត្ថភាពខ្លួនឯង។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានចេញអនុម័តបទបញ្ជាថ្មី ដែលមានការលើកទឹកចិត្ត ដល់ការអប់រំរបស់សិស្ស ដែលមានពិការភាព៕