(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ​គួរសម ក្នុងសិល្បៈ ​និយមលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូង​កញ្ញា រតនៈ ពិសី ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាង ទម្លាយនូវមុខមាត់ពិតរបស់មនុស្សម្នាក់ ដែរអះអាងថា ធានាយកនាងទៅច្រៀងនៅបារាំង តែធាតុពិតមនុស្សដែលអះអាងថា ធានាយកនាង​ទៅច្រៀងនៅបារាំងនោះ ជាជនឆបោក តែប៉ុណ្ណោះ ដោយទ្រាំលែងបាន ទើបតារាចម្រៀងរូបនេះ ដាច់ចិត្តទម្លាយ​ពីមុខមាត់ពិតរបស់ជនឆបោកនោះ ជាសាធារណៈតែម្ដង​។

ពាក់ព័ន្ធនឹងរឿងរ៉ាវ បោកប្រាស់​នេះផងដែរ តារាចម្រៀងស្រី រតនៈ ពិសី បានថ្លែងប្រាប់ Fresh News និង Khmertalking ឲ្យដឹងតាមរយៈទូរស័ព្ទថា នាងបានចាញ់បោក ដោយឲ្យលុយទៅឲ្យមនុស្សម្នាក់ ដែលបានអះអាងថា ជាអ្នកធានាឲ្យនាង និងតារាពីរអ្នកផ្សេងទៀត ទៅច្រៀងនៅបារាំង ដែលលុយ១០០ដុល្លារនេះ ជាថ្លៃសេវាសំរាប់បកប្រែឯកសារ ជាភាសារបារាំង ដោយកុហកថាធានា ទៅច្រៀង​និងសម្ដែង ដោយសន្យាថា នឹងឲ្យលុយគ្រប់ចំនួនមកវិញ តែបែរជាមិនឲ្យ​។

ស្រីស្រស់ រតនៈ ពិសី បន្តថា «លុយ១០០ដុល្លារ សំរាប់បកប្រែឯកសារ ជាភាសារបារាំង មិនអស្ចារ្យទេហើយ ក៏មិនចង់ខ្មាស់គេដែរ .. តែនេះកុំឲ្យចាញ់ចិត្ដ យាយប៉ិពូកែបោកសម្ដី ផ្អែមនេះ សូមបងប្អូនសិល្បករ-សិល្បការី ទាំងអស់ ប្រយ័ត្នជនឆបោកម្នាក់នេះ​ ព្រោះគាត់បានបោកប្រាស់សិល្បៈ យើងច្រើននាក់ហើយ ដោយ​កុហក​ថា​ធានា ទៅ​ច្រៀង និងសម្ដែង នៅ ប្រទេស បារាំង​។ មិនមែនតែខ្ញុំទេ គឺមានច្រើននាក់ទៀត សូមប្រយ័ត្នជនបោកប្រាស់ម្នាក់នេះ..»

ជាមួយគ្នានេះ កញ្ញា រតនៈ ពិសី ក៏បានផ្ដាំផ្ញើដល់​អ្នកសិល្បៈទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជនឆបោក ដែលនាងទើបតែបានជួបប្រទះផ្ទាល់នេះ និងបើសិនជាឃើញជនរូបនេះ ឆាតទៅដើម្បីធានាឲ្យចេញទៅសម្ដែងនៅក្រៅប្រទេស សូមកុំ​ចាញ់បោកឲ្យសោះ ដោយកញ្ញា រតនៈ ពិសី បានធ្វើការអះអាងយ៉ាងច្បាស់ថា ជនម្នាក់នេះពិតជាជនឆបោក ដោយបានបោកប្រាស់តារាជាច្រើននាក់មកហើយ ជាពិសេសនោះ គឺបោកប្រាស់ទាំងព្រះសង្ឃ​​ថែមទៀតផង៕