(កូរ៉េ)៖ មានសេចក្ដីរាយការណ៍មួយបានអះអាងថា ប៉ូលិសបានធ្វើសេចក្ដីស្នើសុំ ដើម្បីចាប់ឃាត់ខ្លួន Seungri នៅក្នុងសប្ដាហ៍នេះ។

នៅក្នុងសន្និសិទ្ធមួយ នៅថ្ងៃទី២៩ ខែមេសា ស្នងការនៃទីភ្នាក់ងារប៉ូលីសទីក្រុងសេអ៊ូល នៅក្រុងសេអ៊ូល លោក Won Kyung Hwan បានចាប់ផ្ដើមបញ្ចេញសកម្មភាពទៅលើជនសង្ស័យ ២៣នាក់ ដែលមាន​ជាប់ពាក់ព័ន្ធក្លឹប Burning Sun។

បើគិតមកទល់ពេលនេះ គឺមានរយៈពេល ៣ខែមកហើយ ដែលគេចាប់ផ្ដើមធ្វើការស៊ើបអង្កេតឃើញ ទៅលើ​ក្លឹប Burning Sun ហើយការស៊ើបអង្កេតនេះ គឺបញ្ចប់ម្ដងពីមួយទៅមួយ។ គេបាន​ចាត់វិធានការប្រឆាំងនឹងជនសង្ស័យចំនួន ២៣នាក់ ដែលមានជាប់ទាក់ទងនឹង ការថត និងចែកចាយ ថ្នាំញៀន របស់តារាល្បីៗជាច្រើននាក់។ ហើយចំពោះការស៊ើបអង្កេត​ទៅលើអតីតតារាចម្រៀងដ៏ល្បី លោក Seungri ក៏បានបិទបញ្ចប់នៅក្នុងសប្ដាហ៍នេះផងដែរ។

ពាក់ព័ន្ធទៅនឹងការចាប់ខ្លួន Seungri លោកស្នងការ Won បានអះអាងថា ពួកគេនឹងត្រូវដាក់ដីកាចាប់ខ្លួន ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយតុលាការ។

Seungri ត្រូវបានគេសង្ស័យថា បានផ្ដល់សេវាកម្មពេស្យាចារ ក្នុងអំឡុងពេលពិធីបុណ្យណូអែលនៅខែធ្នូឆ្នាំ ២០១៥ ទៅឲ្យអ្នកវិនិយោគជប៉ុនម្នាក់។ ប៉ូលីសបាននិយាយថា ការពិតទាក់ទងនឹងពិធីខួបកំណើតរបស់ Seungri នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានបញ្ជាក់ តាមរយៈការស៊ើបអង្កេត ហើយបច្ចុប្បន្នពួកគេ​កំពុងពិនិត្យឯកសារ ដែលពួកគេ បានទទួលពីផលិតកម្ម YG Entertainment ទាក់ទងនឹងការផ្ដល់សេវាកម្មពេស្យាចារ នៅក្នុងខែធ្នូ ឆ្នាំ២០១៥៕