(កូរ៉េ)៖ អ្នកលេងបណ្ដាញអ៊ីនធឺណេត បាននឹងកំពុងតែពិភាក្សាគ្នា អំពីរូបភាពកាលពីអតីតកាល ដែលបានបង្ហាញឲ្យឃើញពីដៃ និងជើងរបស់ តារាប្រុស លោក Park Yoochun បន្ទាប់ពីធ្វើតេស្ត គ្រឿងញៀន រកឃើញថាលទ្ធភាពមានភាពវិជ្ជមាន ដែលមានន័យថា នៅក្នុងខ្លួនរបស់លោក មានផ្ទុកសារជាតិញៀន ដែលតាមប៉ូលិសរកឃើញសារធាតុ មេតំហ្សេតាមីន (Methamphetamin)។

បច្ចុប្បន្ននេះ លោក ត្រូវបានគេចោទប្រកាន់ពីបទប្រើថ្នាំមេតំហ្វេតាមីន ហ្វីលីពុនខុសច្បាប់ យ៉ាងហោចណាស់ ៥ដង។ រូបថតកាលពី​អតីតកាលរបស់លោក ដែលមានស្នាមរបួស បានបង្ហាញពីជើង និង ដៃ របស់លោក បានបែកធ្លាយចេញមក រួមទាំងរូបថតមួយទៀត ក៏បានបង្ហាញឲ្យឃើញពីស្នាមរបួសជើង នៅអំឡុងពេលដែលរូបលោកចូលបម្រើកងទ័ពផងដែរ។

អ្នកប្រើថ្នាំ Philopon បាននិយាយថា ជួនកាលថ្នាំ Philopon អាចចាក់ថ្នាំ តាមសរសៃឈាម នៅជើងរបស់ពួកគេ ហើយការរមាស់ដែលបណ្តាលមកពីការចាក់ថ្នាំ ធ្វើឱ្យអ្នកប្រើគ្រឿងញៀន ខ្វាច ឬ អេះ កោសិកាស្បែក ដែលនាំអោយមានស្នាមរបួស។

វាហាក់បីដូចជា ស្នាមកន្ទួលក្រហមលើជើង និងដៃ របស់ Yoochun ដែលត្រូវបានគេឃើញជាទូទៅនៅលើអ្នកប្រើថ្នាំ ប៉ុន្តែមិនទាន់​មានអ្វីត្រូវបានយកមកបញ្ជាក់នៅឡើយទេ៕