(ភ្នំពេញ)៖ លោក Inuboshi Kensuke ជាលេខាធិការទី៣ នៃស្ថានទូចជប៉ុន បានលេងឧបករណ៍ចាប៉ីដងវែង ក្នុងបទចម្រៀង «ផាត់ជាយ» ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
លោក Inuboshi Kensuke បានរៀបរាប់ឲ្យដឹងតាមរយៈវីដេអូមួយ ដែលស្ថានទូតជប៉ុននៅកម្ពុជាបានបង្ហោះនៅថ្ងៃនេះថា លោកបានមកកាន់ប្រទេសកម្ពុជាអស់រយៈពេល ២ឆ្នាំកន្លះមកហើយ។ ក្នុងនោះលោកបានរៀនភាសាខ្មែរ រយៈពេល ២ឆ្នាំ ហើយលោកក៏បានស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរ បានច្រើនផងដែរ ហើយអ្វីដែលលោកចាប់អារម្មណ៍ជាងគេ គឺឧបករណ៍តន្រ្ដីខ្មែរ។ ដោយសារតែមូលហេតុនេះ លោកក៏បានបង្ហាញពីមនោសញ្ចេតនា និងការស្រឡាញ់ភាសា និងវប្បធម៌ខ្មែរ តាមរយៈការលេងឧបករណ៍របស់ខ្មែរ គឺចាប៉ីដងវែង ក្នុងបទ «ផាត់ជាយ»។
តោះចង់ដឹងថា លោក Inuboshi Kensuke ដែលជាលេខាធិការទី៣ នៃស្ថានទូចជប៉ុន លេងឧបករណ៍ចាប៉ីដងវែង ពិរោះឬយ៉ាងណា សូមទស្សនាវិដេអូដូចខាងក្រោម៖