(ប៉ារីស)៖ ខ្សែការពារ Thomas Meunier ដែលជាកីឡាកររបស់ក្លឹប Paris Saint-Germain លេងក្នុងលីគកំពូលបារាំង Ligue 1 នៅពេលនេះ​ត្រូវបានក្លឹបនៃក្របខណ្ឌ Premier League គឹ Manchester United ដាក់សំណើប្រមាណ ២៥លានផោន ស្មើនឹងប្រមាណ ៣២លានដុល្លារក្នុងការនាំយកខ្សែការពាររូបនេះមកកាន់កីឡដ្ឋាន Old Trafford។

តាមការចេញផ្សាយដោយ Metro ក្រុម Man Utd ដែលដឹកនាំដោយលោក Ole Gunnar Solskjaer បានកំពុងតែមានបញ្ហានៅតំបន់ការពារ ហើយនៅពេលថ្មីនេះ ត្រូវបាន PSG ដាក់ចេញនៅតម្លៃទៅលើកីឡាករដែលមានកម្ពស់ ១.៩០ម៉ែត្រ Thomas Meunier ប្រមាណ ២៦លានផោន ស្មើនឹង ៣៣លានដុល្លារសម្រាប់ Man Utd គ្រាដែលខ្សែការពាររូបនេះក៏ត្រូវបានក្លឹប Arsenal និង Chelsea ចូលមកប្រជែងចង់បានកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះទៀត។

គួរបញ្ជាក់ផងថា កីឡាករវ័យ ២៧ឆ្នាំ Thomas Meunier ត្រូវបាន PSG នាំមកពីក្លឹប Club Brugge កាលឆ្នាំ២០១៦ គ្រាដែលបច្ចុប្បន្នរូបពេលបានបង្ហាញខ្លួនបាន ២៥ប្រកួត និងរកបាន ៥គ្រាប់ ហើយក៏ជាកីឡាករដែលបានជួយឲ្យក្រុមជម្រើសជាតិប៊ែលហ្សិក ទទួលបានចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ពិភពលោក World Cup 2018 ផងដែរ៕