(កូរ៉េ)៖ អតីតតារាសម្ដែង លោក Park Yoochun ត្រូវបានគេបញ្ជូនមកដល់តុលាការស្រុក នៅម៉ោង ១:៥៥ នាទីរសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៦ ខែមេសា ហើយក៏ត្រូវបានគេឃើញចាកចេញមកវិញ ដោយមានជាប់ចំណងនៅនឹងដៃទៀតផង។

ស្ថានភាពរបស់ Park Yoochun មើលទៅហាក់ដូចជាមានសភាពធ្ងន់ធ្ងរ មុនពេលលោកចូលទៅក្នុងតុលាការស្រុក ដើម្បីសាកសួរចម្លើយ។ លោកត្រូវបានគេរាយការណ៍ថា បានចូលទៅក្នុងតុលាការ នៅតំបន់ Suwon ដើម្បីសាកសួរបន្ថែម ប៉ុន្តែត្រូវបញ្ចូនទៅប៉ុស្តិ៍ប៉ូលិសវិញ។

សកម្មភាពនៃការចងដៃម្ខាងទៅដៃម្ខាងទៀត ត្រូវបានគេធ្វើឡើង សម្រាប់តែឧក្រិដ្ឋជន តែប៉ុណ្ណោះ។ Park Yoochun បានធ្វើតេស្តវិជ្ជមាន តាមរយៈការរកឃើញថា លោកបានប្រើប្រាស់សារជាតិញៀន ឈ្មោះ «methamphetamine» នៅក្នុងខ្លួន ហើយលោកបាននិយាយថា កាលពីមុន ខ្លួនពិតជាធ្លាប់បានប្រើប្រាស់សារជាតិញៀនប្រភេទនោះ ពិតមែន។

ប៉ូលិស បានដីកា ចាប់ខ្លួន អតីតតារាប្រុស Park Yoochun រួចរាល់ហើយ ហើយសេចក្ដីសម្រេចនឹងត្រូវប្រកាសនៅថ្ងៃបន្ទាប់៕