(កូរ៉េ)៖ ខណៈកំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងកំពុងរងចាំឡើងសាវនាកា នៅថ្ងៃទី ១០ ខែឧសភា ខាងមុខ តារាកូរ៉េដ៏ល្បីឈ្មោះ Jong Joon Young បានសារភាពថា ខ្លួនពិតជាបានថតវីដេអូខុសច្បាប់ ដែលមាននៅក្នុងកាមេរ៉ាបង្កប់ និងចែកចាយក្នុងក្រុមជជែកកំសាន្តប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Koreaboo។
តាមការបង្ហាញបានឱ្យដឹងថា ក្នុងដំណើរកំសាន្តទៅតៃវ៉ាន់ រួមមាន Seungri, Jung Joon Young, និង Choi Jonghoon ត្រូវបានគេដឹងថា វាមិនមែនជា «ដំណើរកំសាន្តលក្ខណៈមិត្តភ័ក្ត» ទេ ផ្ទុយទៅវិញ វាជាដំណើរកំសាន្ត ក្នុងគោលបំណងប្រព្រឹត្តិអំពើខុសច្បាប់។ ពេលវេលាដែល Jong Joon Young និង Jeungri ធ្វើដំណើរកំសាន្តជាមួយគ្នានោះ ត្រូវបានគេដឹងថា Jung Joon Young បានបង្កប់កាមេរ៉ាមួយ ដើម្បីលួចថតវីដេអូរួមភេទ អំឡុងពេលដែលពួកគេស្ថិតក្នុងបន្ទប់សណ្ឋានគារនៅតៃវ៉ាន់ បន្ទាប់មកក៏បានចែកចាយនូវវីដេអូនោះ ក្រុមជជែកកំសាន្ត។ ខណៈអំពើខុសច្បាប់ទាំងនេះ បានធ្វើតាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។
បើតាមកាសែតតៃវ៉ាន់ បានបង្ហាញពីរូបភាពរបស់អតីតសមាជិកក្រុម BIGBANG ដ៏ល្បី Seungri និង Jung Joon Young ជាមួយនឹងនារីជាច្រើននាក់ ដែលពួកគេកំពុងនិយាយឆ្លើយឆ្លងគ្នា ជាភាសាចិន និងភាសាអង់គ្លេស ជាមួយនឹងកាយវិការនានា។ បន្ថែមពីនេះ ក្រុមមន្ត្រីប៉ូលីស ក៏បានធ្វើការស៊ើអង្កេតផងដែរ ពាក់ព័ន្ធនឹងសារឆ្លើយឆ្លងរបស់ Seungri ក្នុងក្រុមជជែកកំសាន្ត។
គួរជម្រាប់ថា បើតាមសេចក្តីរាយការណ៍ បានបង្ហាញថា ថ្មីៗនេះព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ Jung Joon Young ថាបានប្រព្រឹត្តិបទល្មើសខុសច្បាប់ ចំនួន០៩ លើកមកហើយ និងបានប្រព្រឹត្តិបទល្មើសបន្ថែមទៀត តាមរយៈការចែកចាយវីដេអូខុសច្បាប់ចាប់ពី ១១ទៅ១៤លើក៕