(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi បាននឹងកំពុងតែឈរជាខ្សែប្រយុទ្ធ ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៃលីគកំពូលអ៊ឺរ៉ុបទាំង៥ ក្នុងក្លឹប FC Barcelona នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga គិតត្រឹមរដូវកាលឆ្នាំ២០១៩ នេះ។
Messi កំពុងតែខិតជិតទៅដល់ការគ្រងតំណែងម្ចាស់ពានរង្វាន់ស្បែកជើងមាស សម្រាប់រដូវកាលនេះនៃ La Liga ដោយរូបគេកំពុងតែរកបានការស៊ុតច្រើនជាគេ ដោយមាន ៣៣គ្រាប់បាល់ និងជាកីឡាករដែលបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានច្រើនជាងគេនៃលីគអេស្ប៉ាញ ១៣គ្រាប់ស្មើគ្នា ជាមួយកីឡាករ Pablo Sarabia ដែលជាខ្សែបម្រើរបស់ក្លឹប Sevilla។
បញ្ជាក់ផងថា Messi កំពុងតែឈរជាកីឡាករខ្សែប្រយុទ្ធ ដែលរកគ្រាប់បាល់បានច្រើនជាងគេនៃលីគកំពូលអឺរ៉ុបទាំង៥ គ្រាដែលលេខ២ កីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe កំពុងតែរកបាន ៣០គ្រាបនៃលីគកំពូលបារាំង Ligue 1 របស់ក្លឹប PSG ហើយខ្សែបម្រើប្រយុទ្ធនៃលីគកំពូល Premier League មានកីឡាករ ៣រូប Aubameyang, Mohamed Salah និង Sergio Aguero ក៏កំពុងតែប្រជែងគ្នាដោយរកបាន ១៩គ្រាប់ស្មើគ្នា៕