(កូរ៉េ)៖ ខណៈតារាសម្តែងកូរ៉េដ៏ល្បីឈ្មោះបោះសំឡេង ដែលសម្តែងក្នុងរឿង «ព្រះរាជបុត្រឆ្លងភព» លោក Park Yoochun កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួន ក្រោយរកឃើញថា លោកបានប្រើប្រាស់ថ្នាំញៀនប្រទេស Philinpon, ពេលនេះក្រុមមន្ទីប៉ូលីស បានធ្វើការបង្ហាញពីចំនួនដែល Park Yoochun បានទិញ និងប្រើប្រាស់គ្រឿងញៀន ក្នុងប្រតិបត្តិការណ៍ម្តង តាមរយៈការចាក់បញ្ចូលទៅក្នុងខ្លួន។
ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ ក្រុមស៊ើបអង្កេតគ្រឿងញៀនប្រចាំកូរ៉េខាងត្បួង បានបង្ហាញពីចំនួនថ្នាំញៀនដែល តារាប្រុស Park Yoochun បានទិញ និងបានប្រើតាមរយៈការចាក់បញ្ចូលក្នុងខ្លួន ដោយតារាប្រុសរូបនេះ បានទិញថ្នាំញៀនប្រភេទ Philinpon ឬ methamphetamine កាលពីខែកុម្ភៈ និងខែមិនា ក្នុងឆ្នាំ២០១៩ ហើយលោកបានចាក់វាចូលក្នុងខ្លូនចំនួន៥ដង។ បន្ថែមពីនេះ បើតាមដីកាចាប់ខ្លួនរបស់លោក Yoochun បានឲ្យដឹងបន្ថែមថា លោកបានទិញ ថ្នាំញៀនប្រភេទ methamphetamine ចំនួន ១,៥ ក្រាម ហើយរូបលោកបានប្រើថ្នាំនោះ ចំនួន ០,៥ ក្រាមសម្រាប់ប្រតិបត្តិ៣ដង នៅក្នុងខែកុម្ភៈ និងខែមិនា។ ហើយក្នុងប្រតិបតិ្តការប្រើប្រាស់ថ្នាំញៀននេះទៀតសោត លោកត្រូវបានរកឃើញថា បានចាក់ថ្នាំញៀនចំនួន៥ដង ជាមួយនាង Hwang Hana។
បើតាមក្រុមមន្ត្រីប៉ូលីសបានឱ្យដឹងបន្ថែមថា លោក Yoochun បានប្រើផ្ទះរបស់នាង Hwang Hana និងសណ្ឋាគារ ដើម្បីជាទីកន្លែងសម្រាប់ប្រើប្រាស់ថ្នាំញៀន។ ប៉ុន្តែស្របពេលដែល ប៉ូលីសរកឃើញដូច្នេះ ស្រាប់តែលោក Yoochun បានបញ្ជាក់តាមរយៈសន្និសីទកាសែតថា វាជាការពិតដែលលោកទៅសណ្ឋាគារ ជាមួយនាង Hwang Hana ប៉ុន្តែលោកមិនបានប្រើប្រាស់ថ្នាំញៀនអ្វីទាំងអស់។
ប៉ូលីសបន្តថា ថ្នាំញៀនប្រភេទ methamphetamine ចំនួន ១,៥ ក្រាម ដែលលោក Yoochun បានទិញ គឺជាចំនួនដែលមនុស្ស ៥០ នាក់ ប្រើប្រាស់ក្នុងពេលតែមួយបាន។ ប៉ូលីសបានសម្រេចថា លោក Park Yoochun និងនាង Hwang Hana បានចាក់ថ្នាំញៀននោះអស់ ០,៥ ក្រាម នៃចំនួន ១,៥ ក្រាម ដែលបានទិញ ហើយប៉ូលីសក៏កំពុងតែស៊ើបអង្កេត និងស្វែករកពីកន្លែងលាក់ទុកថ្នាំញៀន ដែលនៅសល់ចំនួន ១ក្រាមទៀតផងដែរ។
គួរជម្រាប់ថា កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅថ្មីៗនេះ ប៉ូលីសក៏បានស្វែករកម្តងរួចមកហើយពីគ្រឿងញៀនដែលនៅសល់ នៅផ្ទះរបស់លោក Yoochun ក៏ដូចជាឡានរបស់លោក និងទីកន្លែងរបស់នាង Hwang Hana ក៏ប៉ុន្តែប៉ូលីសរកមិនឃើញនោះទេ៕