(អាហ្សង់ទីន)៖ ក្រុមអ្នកស៊ើបអង្កេតកោសល្យវិច័្ឆយ នៅប្រទេសអាហ្សង់ទីន បានកំណត់អត្តសញ្ញាណសាកសព ហើយករណីរបស់ពួកគេ រួមមានទាំងការបាត់ខ្លួនក្នុងរបបផ្តាច់ការរបស់ប្រទេសផងដែរ។ ពួកគេក៏បានបង្ហាញពីភស្តុតាងវិទ្យាសាស្រ្តនៅក្នុងតុលាការ ដើម្បីជួយឲ្យក្រុមគ្រួសារទទួលបាននូវយុត្តិធម៌។

ក្រុមវិទ្យាសាស្រ្តកោសល្យវិច្ច័យ និង នរវិទ្យា របស់អាហ្សង់ទីន គឺជាស្ថាប័នឯករាជ្រមួយ ដែលបានផ្ដល់នូវមន្ទីរពិសោធន៍ ក្នុងការស៊ើបអង្កេតអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមនេះ ត្រូវបានគេចាត់តាំងជាក្រុមលើកដំបូង ដែលបានជួយកំណត់អត្តសញ្ញាណសាកសពនៃជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបផ្តាច់ការយោធារបស់ប្រទេស។ ចាប់តាំងពីពេលនោះមក ក្រុមមួយនេះ ត្រូវបានចូលរួមក្នុងការដោះស្រាយរឿងក្ដីកម្រិតខ្ពស់ នៅទូទាំងតំបន់ និងនៅជុំវិញពិភពលោក។ ភាពជោគជ័យរបស់ក្រុមនេះ បាននាំឱ្យពួកគេចាប់ផ្តើមបង្រៀន និងចែករំលែកជំនាញរបស់ពួកគេ ជាមួយក្រុមស្រដៀងគ្នា នៅអាមេរិកឡាទីន។

ក្រុមនរវិទ្យាជនជាតិអាហ្សង់ទីន កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការថ្មីមួយ។ ពួកគេកំពុងស្វែងរកមនុស្សឱ្យមក និងផ្តល់ឌីអេនអេ ដូច្នេះពួកគេអាចកំណត់អត្តសញ្ញាណសាកសព មិនស្គាល់អត្តសញ្ញាណជាង ៦០០ នាក់ ដែលបានស្លាប់នៅរបបផ្តាច់ការយោធារបស់ប្រទេស។ ពួកគេសង្ឃឹមថានឹងនាំឲ្យគ្រួសារ មានភាពស្ងប់ចិត្ត៕