(អាមេរិក)៖ តារាចម្រៀង Justin Bieber បានត្រឡប់មកសារជាថ្មីម្ដងទៀត នៅលើឆាកប្រគំតន្រ្ដី Coachella ក្រោយបាត់ពីមុខពី​សិល្បៈអស់រយៈពេលជាង ២ ឆ្នាំ ដោយបានចាប់ដៃគូរជាមួយនឹង Ariana Grande ជាលើកដំបូង ក្នុងចម្រៀងដ៏ល្បី «Sorry»។

ក្រោយចប់ការសម្ដែង Justin Bieber បាននិយាយទៅកាន់អ្នកគាំទ្រថា «ខ្ញុំបានខកខានក្នុងការឡើងច្រៀង អស់រយៈពេល ២ឆ្នាំមកហើយ។ ហើយខ្ញុំមកទីនេះ ទាំងមិនដឹងខ្លួនទុកមុនទាល់តែសោះ»

Justin Bieber បន្តថា «យ៉ាងណាមិញ នេះគឺជាលើកទី១ របស់ខ្ញុំ ដែលបានឈរនៅលើឆាកបែបនេះ ក្រោយខកខានអស់រយៈពេល ២ឆ្នាំ ដូច្នេះ ខ្ញុំត្រូវនាំភាពសប្បាយរីករាយ និង នាំនូវភាព swag ត្រឡប់មកវិញ។ អ្វីដែលខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នា គឺខ្ញុំអរគុណដល់អ្នកគ្រប់គ្នា អរគុណដល់ កម្មវិធី Coachella។ អរគុណជាខ្លាំងដល់ Ariana Grande។ អរគុណខ្លាំងមែនទែន ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា អាល់ប៊ុមថ្មីរបស់ខ្ញុំ ក៏នឹងចេញឆាប់ៗនេះផងដែរ»