(ឥណ្ឌូនេស៊ី)៖ លោក Achmad Zulkarnain ជាអ្នកថតរូបនៅឥណ្ឌូនេស៊ី។ លោកកើតមកគ្មានដៃនិងជើង។ ចាប់ផ្តើមជាអ្នកថតរូប​ថត​អត្តសញ្ញាណប័ណ្ណនៅក្នុងភូមិរបស់គាត់។ ដោយសារលោកគិតថា ការថតរូបពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ គាត់ប្រើរថយន្ដតូចមួយ​ដែលហៅរថយន្តប្រណាំង Formula One ដែលបានរចនាវាដោយខ្លួនលោក ហើយឡាននោះគាត់អាចធ្វើដំណើរជុំវិញកន្លែងឆ្ងាយៗ។ កាមេរ៉ា​ដែលមានសាច់ក្រណាត់បន្ថែមនៅលើអវយវៈតូច ដែលព្រះបានប្រទានដល់គាត់។ នេះគឺជាអ្វីដែលបានប្រើដើម្បីចុចល្បឿន ដោយប្រើដៃឆ្វេង​ដើម្បីកាន់កាមេរ៉ា។

បន្ទាប់មកការងារត្រូវបានគេបោះពុម្ពផ្សាយ មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះការងារក៏ត្រូវបានជ្រើសរើស ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនផងដែរ ហើយរូបថតមួយចំនួនរបស់គាត់ត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសទួរគី។ ហើយមិន​តែប៉ុណ្ណោះគឺគាត់ចង់ជួយមនុស្ស ដែលមានចំណង់ចំណូលចិត្តដើម្បីរៀនថតរូប។ សង្ឃឹមថា​មនុស្សដែលទទួលបានការបំផុសគំនិត មិនត្រឹមតែជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលមានភាពពិការផងដែរ។ គាត់និយាយថា «ពិការប៉ុន្តែខ្ញុំមិនពិការទេ។ ផ្ទុយទៅវិញ​ខ្ញុំជាមនុស្សម្នាក់ដែលខុសពីគេ»