(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Christian Eriksen បានជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៃ Premier League តាមរយៈរកបាន១គ្រាប់ចុងម៉ោងទៅលើក្រុមភ្ញៀវ Brighton & Hove Albion ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន White Hart Lane។

ការប្រកួតដែលបានធ្វើឡើងនារាត្រីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ១គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករសញ្ជាតិដាណឺម៉ាក នៅនាទីទី៨៨ វាគ្រប់គ្រាន់ល្មមសម្រាប់ក្រុមម្ចាស់ផ្ទះរកបាន ៣ពិន្ទុបន្ថែម ដែលមានពិន្ទុសរុប ៧០ រុញក្រុមតោខៀវ Chelsea ធ្លាក់មក លេខ៤ វិញដោយមាន ៦៧ពិន្ទុ។

ក្រុមដែលទើបចាញ់ Man City ១-០ និងត្រៀមប៉ះ Ajax នៅដើមខែក្រោយនេះ Spurs បានកំពុងតែឈរនៅចំណាត់ ថ្នាក់លេខ៣ បណ្តោះអាសន្ន និងនាំមុខក្រុមលេខ៥ Arsenal ចំនួន ៤ពិន្ទុផងនោះ រំពឹងថានឹងបញ្ចប់ទៅដោយចំណាត់ ក្នុងតំណែង Top-4 ដ្បិតនៅសល់តែ ៣ប្រកួតក្នុងដៃនឹងបិទរដូវកាល Premier League ស្របពេល Brighto នៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ ពោលគឺឈរនៅចំណាត់ថ្នាក់លេខ១៨ ដោយមាន៣៤ពិន្ទុ។

Tottenham Hotspur នឹងត្រូវប៉ះ West Ham United នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈ Brighton ត្រូវស្វាគមន៍ ក្រុមសារិកាព្រៃ Newcastle United នៅរាត្រីថ្ងៃអាទិត្យ៕