(ចិន)៖ កម្មវិធីប្រណាំងរថយន្ត F1 បានចាប់ផ្ដើមប្រារព្ធពិធីលើកទី ១០០០ ដែលមានឈ្មោះថា «F1 Grand Prix» នៅទីក្រុងស៊ាងហៃប្រទេសចិន។ នេះគឺជាលើកទី ១៦ ហើយ ដែលកម្មវិធីប្រណាំងរថយន្ត F1 បានធ្វើឡើងនៅទីក្រុងស៊ាងហៃ នាខែមេសាកន្លងទៅថ្មីៗនេះ។
Ellie Norman ជានាយកប្រតិបត្តិផ្នែកទីផ្សារ នៃ Formula 1 បាននិយាយថា «ពួកយើងពិតជាមានមោទនភាព ដោយបានប្រារព្ធកម្មវិធីប្រណាំងរថយន្ត ដែលលើកនេះ ជាលើកទៅ ១ពាន់នៃការប្រណាំងរថយន្តនេះ។ ពួកយើង ធ្លាប់មានប្រវត្តិសាស្រ្ត ជាច្រើន ពាក់ព័ន្ធនឹងការប្រារព្ធពិធីនេះ ដែលធ្លាប់បានធ្វើឡើងនៅសាលា ក្នុងគម្រប់លើកទី ៧០ ប៉ុន្តែការប្រណាំងលើកទី ១០០០ ដែលធ្វើឡើងនៅសៀងហៃប្រទេសចិន គឺពិតជាមានសារៈសំខាន់ ដែលអាចអនុញ្ញាតឲ្យពួកយើង ប្រារព្ធពិធីប្រណាំងរថយន្តនេះ ដែលជាកន្លែងទិសដៅនាពេលអនាគត ហើយប្រទេសចិន និង អាស៊ី ទាំងមូល គឺជាទីផ្សារដ៏សំខាន់ មិនគួរឲ្យជឿ»។
ដើម្បីប្រារព្ធព្រឹត្តិការណ៍ប្រណាំងរថយន្តលើកទី ១ ពាន់នេះ រថយន្ត F1 បានអញ្ជើញ Reeo មកបង្កើតរថយន្តដ៏ល្អឥតខ្ចោះ មានតែមួយ ជាមួយនឹងបណ្ដុំរូបថតអ្នកគាំទ្រ រថយន្ត F1 ជាច្រើននាក់។ រំលងរយៈពេល ៣ ៤ សប្ដាហ៍ក្រោយមក Reeo បានបង្កើតនូវស្នាដៃមួយ ដែលត្រូវបានបំផុសគំនិតដោយបង្កើតរថយន្តប្រណាំងមួយ ដែលមានពណ៌ស លាយជាមួយនឹងពណ៌ខៀវ ដោយមានរូបថតអ្នកគាំទ្រ របស់កម្មវិធីប្រណាំងរថយន្ត F1 លើកទី ១ ពាន់ ផងដែរ។
រូបថតរបស់អ្នកគាំទ្រ ត្រូវបានរួមបញ្ចូលគ្នា ចូលទៅផ្នែកពណ៌ខៀវ និងពណ៌មាស ដែលត្រូវបានបន្ថែមទៅលំនាំពណ៌ស និងពណ៌ខៀវ ដើម្បីធ្វើឱ្យរថយន្តមើលទៅភ្លឺចាំង និងប្រណិត។ ទេសភាពនៃទីក្រុងសៀងហៃ ត្រូវបានគេលាបពណ៌លើក្បាលម៉ាស៊ីនរថយន្ត ហើយ Reeo រួមបញ្ចូលនិមិត្តសញ្ញានាគ ដែលជានិមិត្តសញ្ញានៃប្រពៃណីចិន នៅក្នុងទម្រង់លេខ ១០០០។ Reeo បាននិយាយថា «លោកគិតថា រថយន្តប្រណាំង F1 ត្រូវបានធ្វើឡើងល្អឥតខ្ចោះ ហើយលោកសង្ឃឹមថា ព្រឹត្តិការណ៍ F1 នៅទីក្រុងសៀងហៃប្រទេសចិន នឹងដំណើរការកាន់តែល្អទ្វេឡើង»៕