(សិង្ហុបុរី)៖ អាកាសយាន្តដ្ឋាន Changi នៅសិង្ហុបុរី ត្រូវបានគេធ្វើការអភិវឌ្ឃបន្ថែម ឲ្យប្រែក្លាយទៅជា កន្លែងទាក់ទាញបំផុត តាមរយៈការបង្កើតគម្រោង Jewel Project ដែលបានសាងសង់សួនច្បារ ផ្សារទំនើប រោងភាពយន្ត IMAX រួមជាមួយនឹងការកែច្នៃទឹកធ្លាក់ នៅខាងក្នុងអាគារ ដែលមានកម្ពស់ជិត ៤០ម៉ែត្រ។ ការពង្រីកព្រលានយន្តហោះ Changi Airport ត្រូវបានគេសាងសង់ឡើងក្នុងទំហំទឹកប្រាក់ ១,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលទើបតែបើកឲ្យដំណើរការ កាលពីថ្ងៃទី ១៧ ខែមេសា កន្លងទៅ។ គម្រោងអភិវឌ្ឍឲ្យកាន់តែធំនេះ នឹងអាចជួយឱ្យអាកាសយានដ្ឋាន នឹងបន្តកាន់តំណែងជាព្រលានយន្ដហោះល្អជាងគេ។
អាកាសយានដ្ឋាន Changi របស់សឹង្ហបុរី បានជាប់ជាអាកាសយានដ្ឋានល្អបំផុតនៅលើពិភពលោកអស់រយៈពេល ៧ ឆ្នាំមកហើយ ហើយការពង្រីកបន្ថែមនេះ អាចនឹងជួយឱ្យ អាកាសយានដ្ឋានមួយនេះបន្តរក្សាតំណែងនេះ ដដែល។ គម្រោង Jewel ត្រូវបានចំណាយពេលជាង ៤ ឆ្នាំ សម្រាប់ការសាងសង់ និង ១,២៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់ដំបូលកញ្ចក់ និង ដែកថែប។
គម្រោង Jewel ត្រូវគ្របដណ្តប់លើផ្ទៃដី ១,៤៦ លានហ្វីតការ៉េ។ វាមានកម្ពស់ ១០ ជាន់ ជាមួយនឹង អាគារនៅក្រោមដី ចំនួន ៥ ជាន់ និងខាងលើ ៥ ជាន់ទៀត។មាន ហាង និង ភោជនីយដ្ឋាន ចំនួន ២០០។ មានរោងមហោស្រព Imax ដែលមានអេក្រង់ធំ ផ្សារទំនើបដ៏ធំទូលាយ និងសណ្ឋាគារ។ នៅចំកណ្តាលវាគឺជា Rain Vortex ដែលជាកន្លែងទឹកធ្លាក់ មានកម្ពស់ ៧ ជាន់ ឆ្លងកាត់ចំកណ្ដាលនៃអាគារ Jewel Changi Airport។ ទឹកធ្លាក់នេះ មានកម្ពស់ខ្ពស់ជាង ១៣០ ហ្វីត វាជាទឹកធ្លាក់ដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងពិភពលោក។ ទឹកទាំងអស់ត្រូវបានប្រមូលពីភ្លៀង ហើយត្រលប់មកវិញតាមរយៈទឹកជ្រោះ ដោយមានលំហូរទឹក ២៤ម៉ោង ក្នុងរយៈពេល ១សប្ដាហ៍។ នៅពេលយប់វា រក្សាលំហូរទឹក និង ដើរតួនាទីជាផ្ទាំងក្រណាត់ សម្រាប់ការបង្ហាញពន្លឺ ៣៦០ ដឺក្រេ ដែលត្រូវបានគេដាក់បង្កើតឡើង។
ព័ទ្ធជុំវិញទឹកធ្លាក់ Rain Vortex គឺមានលក្ខណៈដូចជាទឹកធ្លាក់ នៅក្នុងព្រៃ ដែលរំលេចក្នុងអាគារដំបូលដ៏មានតម្លៃ ដែលមានកំពស់ ៤ ជាន់។ សិង្ហបុរី ត្រូវបានគេស្គាល់ថាជាទីក្រុងមួយ ដែលមានសួនច្បារ នៅព្រលានយន្តហោះ នៅឯ Jewel ជាមួយជ្រលងព្រៃភ្នំ Shiseido ដែលត្រូវបានគេធ្វើព័ន្ធជុំវិញ ទឹកធ្លាក់ Rain Vortex។ មានដើមឈើជាង ៩០០ ដើម និង ចុលព្រឹក្សសម្រាប់លំអចំនួន ៦០,០០០ គុម្ព ដែលនាំមកពីជុំវិញពិភពលោក ដែលបង្កើតឲ្យ Jewel Changi Airport (Jewel) ក្លាយទៅជាតំបន់ដ៏ទាក់ទាញ។
កន្លែងនេះ បើកទ្វារ២៤ម៉ោង លើ២៤ម៉ោងហើយអ្នកធ្វើដំណើរជាច្រើន អាចលេងកម្សាន្ត នៅសួនច្បារទឹកធ្លាក់ ដែលមានព្រៃឈើ ព័ន្ធជុំវិញ។ អាកាសយានដ្ឋានផ្តល់យោបល់ថា អាចអនុញ្ញាតផ្ដល់ពេលវេលា ឲ្យកន្លះម៉ោង សម្រាប់ដើរមើលគ្រប់ច្រក នៃផ្លូវនីមួយៗ នៅតាមសួនច្បារ ប៉ុន្តែប្រហែលជាអាចអនុញ្ញាតឱ្យមានពេលវេលាច្រើន អាស្រ័យលើចំនួនមនុស្សនៅទីនោះ។
អ្នកធ្វើដំណើរ ដែលបានឆ្លងកាត់ជើងហោះហើរ នៅព្រលានយន្តហោះ នៅលើអាកាស ក៏អាចឆ្លងកាត់ព្រៃ នេះផងដែរ។ ប្រសិនបើលោកអ្នកចង់ទៅទស្សនាព្រៃ ឬសួនច្បារ នៅឯព្រលានយន្តហោះ Jewel លោកអ្នកមិនចាំបាច់ ត្រូវការសំបុត្រយន្ដហោះ ឬ ត្រូវការឆ្លងកាត់សន្តិសុខអាកាសយានដ្ឋាន នោះទេ។ Changi បានរចនាវាតាមរបៀបនេះ គឺដើម្បីជម្រុញលើកទឹកចិត្តឲ្យប្រជាជនរស់នៅសិង្ហបុរី អាចដើរលេង កម្សាន្តអារម្មណ៍ជាមួយព្រៃព្រឹក្សា តាមបែបតំបន់ធម្មជាតិ ផងដែរ។ អាកាសយានដ្ឋានរំពឹងថា នឹងមានអ្នកចូលទស្សនាJewel ពី ៥០ ទៅ ៦០ លាននាក់ នៅឆ្នាំ២០១៩ នេះ។
ប៉ុន្តែសំណង់ Jewel មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ។ នៅលើជាន់ទី៥ នៃអគារនេះ ឧទ្យាន Canopy ត្រូវបានកំណត់ ឲ្យបើកទ្វារ នៅក្នុងខែមិថុនាឆ្នាំ ២០១៩។ តំបន់កម្សាន្តនេះនឹងមានស្ពានកញ្ចក់បាត ដែលមានប្រវែង ១៦៤ ហ្វីតដែលនឹងត្រូវបានសាងសង់នៅលើដី ៧៥ ហ្វីត។
ជារៀងរាល់ឆ្នាំ អ្នកដំណើរចំនួន ៦៥,៦ លាននាក់ បានឆ្លងកាត់ ព្រលានយន្តហោះ Changi។ ដូច្នេះប្រសិនបើអ្នកមានសំបុត្រយន្តហោះ អ្នកអាចចូលទៅកាន់ស្ថានីយ ឆ្លងកាត់សុន្តិសុខ ។ វាមានអាងដំបូលមួយ។ សម្រាប់តម្លៃ 13 ដុល្លារ អ្នកអាចទស្សានយន្តហោះ ហោះហើរ នៅជុំវិញអ្នក ស្របពេលដែលអ្នកកំពុងតែហែលទឹក។ អាចទស្សនារោងកុន ២៤ម៉ោង ក្នុង១សប្ដាហ៍ ផងដែរ ហើយមានសួនច្បារជាច្រើន មានដូចជាមេអំបៅ ផ្កាឈូករ័ត្ន និងផ្កាអ័រគីដេជាដើម៕