(បរទេស)៖ Baihetan ដែលមានទីតាំងនៅភាគនិរតីប្រទេសចិន បានក្លាយជាស្ថានីយ៍វារីអគ្គិសនីដ៏ធំជាងគេ ទី២របស់ពិភពលោក ជាមួយនឹងសមត្ថភាពផ្ទុកថាមពល ១៦ លានគីឡូវ៉ាត់។ ស្ថានីយ៍នេះ ស្ថិតផ្នែកខាងលើនៃដៃទន្លេ Yangtze (យ៉ង់ហ្សេ) ក្នុងខេត្ត Sichuan (ស៊ីឈួន) និង Yunnan (យូណាន) នៅភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការដកស្រាយការផ្សាយ ចេញពីសារព័ត៌មាន New China TV។

ទំនប់វារីអគ្គិសនី Baihetan នឹងបង្កើតថាមពលបាន ៦០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ ដែលនឹងកាត់បន្ថយធ្យូងថ្មប្រមាណ ១៩.៨៦លានតោនផងដែរ ហើយវាបញ្ចេញឧស្ម័នកាបូនិច (co2) ប្រមាណ ៥១.៦លានតោន ជារៀងរាល់ឆ្នាំ។

ជាការកត់សម្គាល់ ការសាងសង់ទំនប់វារីអគ្គិសនីមួយនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយបើតាមគម្រោងស្ថានីយ៍នេះនឹងដំណើរការពេញលេញនៅចុងឆ្នាំ២០២២៕