(បរទេស)៖ ទីក្រុងកំពង់ផែ Colombo បានពង្រីកវិសាលភាពយ៉ាងធំធេង នៅលើផ្ទៃសមុទ្រនៃប្រទេសស្រីលង្កា ខណៈកំពង់ផែនេះទៀតសោត គឺស្ថិតនៅជាប់គ្នានឹងតំបន់ពាណិជ្ជកម្មនៃ ទីក្រុង Colombo តែម្តង។ រដ្ឋាភិបាលស្រីលង្កា បានសហការគ្នា ដើម្បីអភិវឌ្ឍន៍ទីក្រុងកំពង់ផែនេះ ជាមួយនឹងក្រុមហ៊ុន CHEC របស់ ចិន។ នេះបើយោងតាមការដកស្រាយការផ្សាយ ពីសារព័ត៌មាន New China TV។

ជាមួយនឹងការអភិវឌ្ឈន៍កំពង់ផែនេះ ត្រូវបានរដ្ឋាភិបាលស្រីលង្ការំពឹងថា នឹងប្រែក្លាយតំបន់ Colombo ទៅជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ និងក្លាយជាលំនៅដ្ឋានសម្រាប់ប្រទេសជននៅទីនោះ ក៏ដូចជាសម្រាប់អ្នកវិនិយោគផងដែរ។ ពិសេសជាងនេះ វានឹងក្លាយជា ទីតាំងកំសាន្ត លក្ខណៈអន្តរជាតិមួយ នៅលើដែនសមុទ្រនៃប្រទេសឥណ្ឌា នាថ្ងៃអនាគត។

ជាការកត់សម្គាល់ ដីសម្បទានសរុបចំនួន ២៦៩ ហិកតា ត្រូវអភិវឌ្ឈន៍រួចរាល់ នៅដើមឆ្នាំ២០១៩ នេះ ខណៈការសាងសងហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវធ្វើឱ្យរួចរាល់ នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខ។ ទីក្រុងកំពង់ផែ Colombo ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្កើតការងារ ៤ពាន់កន្លែង ដល់ប្រជាជនរស់នៅតំបន់នោះ ព្រមទាំងអាចរកចំណូលប្រមាណជាង ១៣ ប៊ិនលានដុល្លារអាមេរិក ពីការវិនិយោគ នាថ្ងៃអនាគតទៀតផង៕