(កូឡំបូ)៖ សំណង់អាគារកម្ពស់ ៣៥០ម៉ែត្រ នឹងក្លាយទៅជាអង់តែនទូរទស្សន៍ដ៏ខ្ពស់បំផុតនៅអាស៊ីខាងត្បូង ហើយវាជាអាគារខ្ពស់ជាងគេទី១៩ នៅក្នុងពិភពលោក។ ជញ្ចាំងរបស់វាត្រូវបានសាងសង់ឡើងពីកញ្ចក់ ដែលធ្វើមានរៀងដូចជាផ្កាឈូកពណ៌ក្រហម។

ការប៉ាន់ស្មានអាគារនេះសាងសង់ក្នុងទំហំទឹកប្រាក់ប្រហែលជាង ១០៤លានដុល្លារសហរដ្ឋអាមេរិក ដែលសាងសង់លើផ្ទៃដៃទំហំ ៣ហិចតា នៅ​រដ្ឋធានីកូឡំបូ ប្រទេសស្រីលង្កា។ អាគារ Lotus Tower នឹងមានការផ្សាយទូរទស្សន៍ចំនួន៥០ ការផ្គត់ផ្គង់ទៅលើការផ្សាយសម្លេងតាមវិទ្យុចំនួន៥០ និងជាកន្លែងផ្ដល់ការផ្គត់ផ្គង់ផ្នែកទូរគមនាគមន៍ចំនួន១០។ ក្រៅពីមុខងារចម្បងនេះ អាគារ Lotus Tower ក៏មានបម្រើសេវាកម្មម្ហូប មានស្ដង់ដារស្រដៀងទៅនឹងសណ្ឋាគារ មានផ្សារទំនើប សាលធ្វើសន្និសិត ហើយនឹងត្រូវធ្វើរួចរាល់នៅឆ្នាំនេះ។

ប្រទេសចិន និងប្រទេសស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្លូវខ្សែក្រវាត់៕