(ក្រុងឡុងដ៍)៖ ២គ្រាប់របស់កីឡាករ Aaron Ramsey និង Alexandre Lacazette ក្នុងជ័យជម្នះ ២-០ ទៅលើក្រុម ភ្ញៀវសារិកាព្រៃ Newcastle United បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal រំកិលមកកាន់ចំណាត់ថ្នាក់លេខ៣ នៃ Premier League វិញគិតត្រឹមសប្តាហ៍ទី៣១ ជើងទី២។

៣ពិន្ទុបន្ថែមនេះដែរ គឺក្រុមរបស់គ្រូបង្វឹកថ្មី Unai Emery ដែលចូលដឹកនាំ Arsenal រដូវកាលឆ្នាំ២០១៨-២០១៩ ជំនួសកៅអីគ្រូបង្វឹក Arsene Wenger រកបាន ៦៣ពិន្ទុចាញ់ក្រុមកំពូលតារាង Liverpool ១៦ពិន្ទុ និងក្រុមការ ពារតំ ណែងជើងឯក Manchester City ដែលឈរលេខ២ ចំនួន ១៤ពិន្ទុ ខណៈនៅសល់៧ប្រកួតទៀតបិទ រដូវកាល Premier League។

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិវ៉េល Aaron Ramsey រកបានគ្រាប់បែកពងមាន់នៅនាទី៣០ ដែលជាគ្រាប់ទី៥ របស់គេក្នុងក្លឹប Arsenal នារដូវកាលនេះ មុនពេលមិត្តរួមក្រុម ជនជាតិបារាំង Alexandre Lacazette រកបាន គ្រាប់ទី២ នៅនាទី៨៣ ដែលជាយកឈ្នះសារិកាព្រៃទាំងទៅទាំងមក ក្រោយពេលជើងទី១ ក៏បានយកឈ្នះ ២-១ ដែរនោះ៕