(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ប៉ះក្រុមភ្ញៀវ U23 អូស្រ្តាលីក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើម។

កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងការប្រកួតវគ្គជម្រុះសន្សំពិន្ទុនៃពូល H ជាមួយ ៣ប្រទេសផ្សេងទៀតរួមមាន អូស្រ្តាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ ដែលធ្វើការប្រកួតនៅថ្ងៃទី២២-២៤-២៦ ខែមីនា ឆ្នាំ២០១៩ នៅស្តាតអូឡាំពិក រាជធានីភ្នំពេញតែមួយគត់។

U23 កម្ពុជាមិនដែលមានប្រវត្តិជួប U23 អូស្រា្តលីពីមុនមកទេ ក្នុងខណៈដែលក្រុមស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ក្នុងវគ្គជម្រុះកាលឆ្នាំ២០១៧ ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ប្រចាំពូល J ជាមួយក្រុម U23 ជប៉ុន U23 ចិន និង U23 ហ្វីលីពីន៕