(ថៃ)៖ បើទស្សនិកជននៅចាំមិនភ្លេច កាលពីអំឡុងខែមករា ដើមឆ្នាំ ២០១៩ គូស្នេហ៍របស់កញ្ញា ម៉ាលី គឺលោក Chris Tophe បានទទួលមរណភាព ដែលធ្វើឱ្យពិធីមង្គលការរបស់នាង ត្រូវបានរំសាយ។ ជាមួយគ្នានេះ មិនថាអ្នកសិល្បៈរួមអាជីព ឬក្រុមគ្រួសារសាច់ញាតិនៃសព មានទុក្ខជាទម្ងន់នោះទេ សូម្បីតែ ម៉ាលី ផ្ទាល់ ក៏ត្រូវបានគេមើលឃើញថាឈឺចិត្តយ៉ាងខ្លាំងទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីសំងំក្នុងបន្ទប់គេងអស់រយៈពេលច្រើនខែរួចមក ថ្មីៗនេះ នាងបានទម្លាយរូបភាពដំបូង បង្ហាញពីភាពសប្បាយរីករាយរបស់នាង ក្រោយគូស្នេហ៍បណ្តូលចិត្តលាចាកលោកចោល។
តួអង្គនាង ម៉ាលី ក្នុងរឿង «បុព្វេសន្និវាស» ដែលមានឈ្មោះដើមថា Susira Angelina ត្រូវបានអ្នកជិតស្និតអះអាងថា នាងបានសំងំឈឺចាប់នៅក្នុងបន្ទប់តែម្នាក់ឯងមិនសូវនិយាយស្ដី មិនចេញជួបអ្នកណាទាំងអស់ ក្រោយមរណភាពរបស់គូដណ្ដឹង។ ក្នុងនោះសូម្បីតែ ក្នុងបណ្តាញសង្គម ក៏តារាស្រី Susira មិនដែលបង្ហោះរូបថតរីករាយរបស់ខ្លួនដូចកាលពីពេលកន្លងទៅឡើយ។ ខណៈសកម្មភាពទាំងនេះ ហាក់ធ្វើឱ្យទស្សនិកជន អ្នកមិត្តៗសិល្បៈ មានការព្រួយបារម្ភជាខ្លាំង តែយ៉ាងណាស្នាមញញឹមជាលើកដំបូងរបស់នាង ក៏បានបញ្ចេញឡើង តាមរយៈបង្ហាញរូបភាពសប្បាយរីករាយ អំឡុងពេលទៅលំហែកាយនៅសមុទ្រជាលើកដំបូង ដោយសកម្មភាពនេះ បានធ្វើឱ្យអ្នកគាំទ្ររីករាយ និងមិនសូវបារម្ភពីនាងដូចមុននោះទេ ។
តាមរយៈបង្ហោះរូបភាព នាតំបន់មាត់សមុត្រនេះ តារាថៃ Susira រៀបរាប់ថា នាងពិតជាអរគុណខ្លាំងណាស់ចំពោះក្ដីស្រឡាញ់ និង ការគាំទ្ររបស់មនុស្សជុំវិញខ្លួនកន្លងមក ។ មាន Comments ជាច្រើនពីអ្នកគាំទ្រទៅលើរូបថតរបស់តារាស្រី Susira ដែលភាគច្រើនសុទ្ធតែជួយលើកទឹកចិត្តនាងឱ្យប្រឹងប្រែងរឹងមាំឡើងវិញ ។
គួររំឭកផងដែរថា គូដណ្ដឹងរបស់តារាស្រីថៃ Susira Angelina ត្រូវបានគេដឹងថា ស្លាប់ដោយសារជំងឺបាក់ទឹកចិត្ត (Depression) ខណៈការស្លាប់នេះ បានធ្វើឱ្យនឹងជាគូដណ្តឹង មានការសោកស្តាយជាខ្លាំង ព្រោះអ្នកទាំងពីរ បានរក្សាចំណងស្នេហារយៈពេល ៧ឆ្នាំមកហើយ។ ទោះយ៉ាងណាមិញ បច្ចុប្បន្ននេះ អ្នកគាំទ្រមើលឃើញថា Susira Angelina ទោះមិនទាន់កាត់ចិត្តបានទាំងស្រុងពីគូស្នេហ៍ តែនាងបានធូរស្បើយបន្តិចហើយ បានជាមានអារម្មណ៍ទៅលំហែកាយនៅសមុទ្របែបនេះ៕