(ភ្នំពេញ)៖ កញ្ញា Preem Ranida គឺជាតារាសម្តែងស្រីមួយដួង ដែលទទួលបានប្រជាប្រិយភាព និងមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន មិនចាញ់តារារាមច្បងប៉ុន្មានឡើយ។ ទោះស្ថិតក្នុងវ័យក្មេងខ្ចី ទើបតែ ២២ ឆ្នាំក្តី តែតារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រតាមដាននិច្ចរាល់កម្មភាពសិល្បៈ និងជីវិតឯកជនរបស់នាង ខណៈនេះបញ្ជាក់យ៉ាងច្បាស់ថា នាងកំពុងស្ថិតក្នុងក្រសែរភ្នែកទស្សនិកជន។ យ៉ាងណាមិញ ថ្មីៗនេះ Preem Ranida បានបង្ហើបប្រាប់មហាជនឱ្យដឹងថា ពេលនេះនាងមានស្នេហាហើយ ខណៈកន្លងទៅទស្សនិកជនមិនធ្លាប់ឮសូម្បីម្តង ទាក់ទងនឹងរឿងអាស្រូវស្នេហានានារបស់នាង។
ជាក់ស្តែង តាមរយៈការបង្ហើបប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះ Preem Ranida បានឱ្យដឹងថា បច្ចុប្បន្ននាងរៀនចប់ហើយ ហើយក៏មានពេលវេលាសំរាប់ខ្លួនឯង និងរឿងស្នេហាច្រើនដែរ។ ពិតណាស់ ចំណុចដែលធ្វើឲ្យនាងបើកចិត្តទទួលយកបុរសមនាក់ ព្រោះថានាង និងបុរសជាគូស្នេហ៍ចេះយល់ពីគ្នាទៅវិញទៅមក និងអាចពិភាក្សគ្នាបានគ្រប់រឿង ណាមួយពីមុនពួកគេក៏ធ្លាប់ជាមិត្តភក្ដិនិងគ្នាផងដែរ ហើយក៏ជាសិស្សប្អូនសិស្សច្បងរៀននៅសកលវិទ្យាល័យជាមួយនឹងគ្នាផងដែរ។ គូស្នេហ៍នាំអមិនមែនជាអ្នកសិល្បៈអ្វីនោះទេ តែគេពិតជាយល់នឹងការងាររបស់នាងខ្លាំងណាស់ ពួកគេទាំងពីរក៏ទាក់ទងគ្នាមិនទាន់បានយូរប៉ុន្មានដែរ ពោលគឺពេលដែលតារាស្រីរូបនេះរៀនជិតចប់។
តាមការកត់សម្គាល់ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាស្រីរូបស្រស់ សម្រស់បានដូចផ្កាក្រពុំ កញ្ញា Preem Ranida មិនដែលមានពាក្យចចាមអារ៉ាមណាមួយ ពីជីវិតស្នេហារបស់នាងនោះទេ ពោលគឺមានភាពល្បីល្បាញក្នុងការសម្តែងភាពយន្ត និងសកម្មភាពផ្សេងៗក្នុងការងារសិល្បៈ។ កាលដែលបានទទួលដំណឹងនេះហើយ ទស្សនិកជនជាច្រើនសម្តែងនូវការចាប់អារម្មណ៍ ហើយជូនពរស្នេហាថ្មីថ្មោងមួយគូ ឱ្យស្រឡាញ់គ្នា ផ្អែមល្ហែមរហូតបានចូលរោងការផងដែរ។ ទោះយ៉ាណា មុខមាត់គូស្នេហ៍នាងមិនទាន់បង្ហាញទស្សនិកជនោះទេ៕