(កូរ៉េ)៖ មានសេចក្តីរាយការណ៍មួយនៅថ្ងៃនេះថា តារាចម្រៀង Seungri សមាជិកក្រុម BIGBANG នឹងចូលបម្រើយោធាហើយ នៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះក្នុងនាមជាទាហានសកម្មម្នាក់។

កាលពីមុន តារាប្រុសរូបនេះបានទទួលការកោះហៅ ឲ្យចុះឈ្មោះចូលបម្រើទ័ពកាលពីដើមខែកុម្ភៈ ដំបូងឡើយ​លោកមានបំណងចង់ក្លាយជាប៉ូលីស។

YG Entertainment និយាយថា «ប្រសិនបើប៉ូលីសចង់កោះហៅ Seungri ដើម្បីសាកសួរបន្ថែមនោះ គេនឹងសហការគ្រប់រឿងរហូតដល់ថ្ងៃបំពេញកាតព្វកិច្ចយោធា»

គួរបញ្ជាក់ថា តារាចម្រៀងវ័យក្មេងរបស់ BIGBANG រូបនេះ កំពុងជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើននៅក្នុងក្លឹបកម្សាន្ត Burning Sun ខណៈពេល​ដែលរូបគេនៅជាអ្នកគ្រប់គ្រងក្លឹបនោះ ហើយពេលនេះ Seungri ក៏រងការចោទប្រកាន់ផងដែរពាក់ព័ន្ធនឹងការជួញដូរមនុស្សទៅឲ្យអ្នកវិនិយោគ ដែលខ្លួនស្គាល់ ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសនៅឡើយ៕