(ភ្នំពេញ)៖ ក្នុងថ្ងៃ ៨មីនា ជាថ្ងៃ ទិវាសិទ្ធនារី អន្តរជាតិ ខណៈដែលមានតារាចម្រៀងជាច្រើន បានបញ្ចេញនូវបទចម្រៀងរបស់ខ្លួន ដើម្បីជាការបង្ហាញ ពីតម្លៃស្រ្តី។ ក្នុងនោះផងដែរ តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន ក្រោមចំណងជើងថា «មនុស្សស្រី» ដើម្បីជាការអបអរសាទរ ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗនារី។
ជាការពិត ប្រិយមិត្តទស្សនិកជន កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ទៅលើទចម្រៀងថ្មី របស់កំពូលតារាចម្រៀងសំឡេងធ្ងន់ លោក ឆាយ វីរៈយុទ្ធ ដែលមានចំណងជើង «មនុស្សស្រី» ។ តាមរយៈបទចម្រៀងមួយបទនេះ តារាប្រុសរូបនេះ បានបង្ហើរសំនៀង យ៉ាងពីរោះរណ្ដំចិត្ត បូករួមទាំងខ្លឹមសារ និងអត្ថន័យយ៉ាងល្អ បង្ហាញពីការលើកកម្ពស់ស្រី និងការឲ្យតម្លៃស្រ្តី ផងដែរ។
ទស្សនិកជន មានការកោតសរសើរយ៉ាងខ្លាំង ទៅលើបទចម្រៀង មួយបទនេះរបស់ លោក ឆាយ វីរៈយុទ្ធ ទាំងចម្រៀង និងអត្ថន័យ គឺពិតជាល្អ និងឲ្យតម្លៃស្រ្តីយ៉ាងខ្លាំង។ មួយវិញទៀត លោកក៏បានបង្កប់នូវអត្ថន័យ បង្ហាញពីទឹកចិត្តរបស់លោក ដែលមានចំពោះភរិយាផងដែរ។
ចង់ដឹងថា «មនុស្សស្រី» ពីតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ពីរោះ និងបង្កប់អត្ថន័យ លើកតម្កើងតម្លៃស្រ្តី យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ នូវបទចម្រៀងមួយបទនេះ ទាំងអស់គ្នា៖