(ភ្នំពេញ)៖ «អធិរាជវាលស្មៅ Ganzberg 2019» រដូវកាលទី៤ ត្រូវបានប្រកាសឡើង ដើម្បីផ្សព្វផ្សាយឲ្យដឹងពីព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ដែគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយ៍ទូរទស្សន៍ MyTv។
លោក ប៉ុច វិចិត្រ ប្រធានទីផ្សារ និងជាតំណាងឲ្យអគ្គនាយកស្ថានីយទូរទស្ស MyTv បានថ្លែងថា វិស័យកីឡាបាល់ទាត់នៅកម្ពុជា សព្វថ្ងៃកំពុងតែមានការរីចម្រើនឥតឈប់ឈរ នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ពីសំណាក់ស្រទាប់យុវជនខ្មែរ។ សម្រាប់ការប្រកួតរដូវកាលទី១ទី២ និងទី៣បញ្ចប់ទៅដោយមានភាពរលូន និងទទួលបានជោគជ័យ ដើម្បីរួមចំណែងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ Ganzberg សហការជាមួយស្ថានីយទូរទស្ស MyTv រៀបចំឲ្យមានការប្រកួតរដូវកាលទី៤ជាបន្តទៀត។
ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ដែលមានឈ្មោះថា «អធិរាជវាលស្មៅ Ganzberg 2019» រដូវកាលទី៤នៅស្ថានីយ៍ទូរទស្សន៍ MyTv កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែមិនានេះ លោក ស៊ី ថូណាថាន់ ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ ប្រចាំក្រុមហ៊ុន CBS បានឲ្យដឹងថា ការប្រកួតនេះអាចដំណើតការទៅបាន ដោយមានការជួយឧបត្ថម្ភធំ ពីក្រុមហ៊ុន Ganzberg និងទទួលបានជំនួយបច្ចេកទេស ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
លោកបានបន្តថា ម្យ៉ាងវិញទៀត ដោយសាតែមើលឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ សន្ទុះនៃអ្នកគាំទ្រកាន់តែច្រើនសន្ធឹកសន្ធាប់ទៀតផង។ ដូច្នេះហើយទើបគេមានការជឿជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតនេះរួច យុវជនយើងនឹងអាចឈានទៅដណ្ដើម ជើងឯកពីការប្រកួតនៅលើឆាកអន្តរជាតិ។
លោក Brune Brew បានថ្លែងថា Ganzberg បានរួមចំណែកយ៉ាងសំខាន់ ជាមួយទូរទស្សន៍ MyTV ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា បាល់ទាត់នៅកម្ពុជា។ កម្មវិធីប្រកួតនេះ បានឆ្លងកាត់វគ្គប្រកួតជម្រុះតាមមណ្ឌលយ៉ាងស្វិតស្វាញ នៅតាមបណ្ដាខេត្ត រាជធានីក្នុងប្រទេសកម្ពុជា ក្នុងទិសដៅចម្រាញ់យកក្រុមខ្លាំង ចំនួន៣២ក្រុមឡើងមកប្រកួតគ្នា ដើម្បីដណ្ដើមយកប្រាក់រង្វាន់ ជើងឯកចំនួន១៥០០០ដុល្លារ សហរដ្ធអាមេរិកពីការប្រកួតបាល់ទាត់រដូវកាលទី៤នេះ៕